លោកពូទីននិយាយថាប្រទេសរុស្ស៊ីបើកទ្វារទទួលកិច្ចចរចារជាមួយសហរដ្ឋអាមេរិក

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថាប្រទេសរុស្ស៊ីបានបើកទ្វារទទួលការចរចារនៅពេលណាដែលសហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ហើយដែលកិច្ចពិភាក្សាចាំបាច់ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីបញ្ហារវាងប្រទេសទាំងពីរ។

លោកពូទីនបានប្រាប់ទៅទូរទស្សន៍អិនធីវី ​ថាប្រសិនបើអាមេរិកមិនត្រូវការការចរចារទេនោះយើងនឹងរង់ចាំរហូតដល់ពួកគេចាស់គំនិត ។លោកពូទីនបានបន្តទៀតថា បើគ្មានការចរចារទេវានឹងមិនអាចទៅរួចទេដើម្បីស្វែងរកការមូលមតិគ្នានោះ ។

លោកពូទីនបានកត់សម្គាល់ថាខណៈពេលនេះ​លោកត្រំាកំពុងត្រូវបានរំខានដោយប្រព័ន្ធនយោបាយក្នុងទីក្រុងវ៉ាស៊ីនតោននាពេលបច្ចុប្បន្ននេះ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៤.០៦.១៩)