គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

យោងតាមរបាយការណ៏របស់ក្រុមសង្គ្រោះបន្ទាន់ បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០១៩នេះ ក្រុមប្រតិបត្តិការសង្គ្រោះ បានរកឃើញចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប(ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។