សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ

វិទ្យុជាតិកម្ពុជា៖ លោកជៀងយ៉ារ៉េត
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៣មិថុនាឆ្នាំ 2019 នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ ថ្ងៃ ប្រកបដោយជោគជ័យ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រយៈពេល២ថ្ងៃ នៅថ្ងៃទី២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះបានផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។