សម្ដេចតេជោ ហ៊ុន សែន : ទុកអតីតកាលវាជារបួសចាស់ចុះហើយកុំឲ្យទៅឆ្កឹះ ហើយតទៅមុខយើងមើលទៅមុខ ហើយនិងចាប់ដៃធ្វើការជាមួយគ្នាតទៅមុខ

វិទ្យុជាតិកម្ពុជា៖ ដោយលោកជៀង យ៉ារ៉េត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមុនពិធីអាហារថ្ងៃត្រង់បិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ
ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយឯកឧត្តមLee Hsien Loongនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី ដែលក្នុងជំនួបនេះភាគីទាំងពីរនិយាយពាក់ព័ន្ធនឹងបញ្ហាទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
បើតាមប្រសាសន៍នាំពាក្យឯ.ឧ ទេសរដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា តាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែនយល់ថាគឺជាការយល់សប្តិអាក្រក់មួយភ្លែត ក្នុងទំនាក់ទំនងរវាងយើងទាំងពីរ ហើយទំនាក់ទំ នងរវាងប្រទេសយើងទាំងពីរហ្នឹង ជាទំនាក់ទំនងដែលធ្លាប់តែល្អតាំងពីដើមមកហើយ ហើយក្រោ យមកដូចជារយៈពេលមួយថ្ងៃទេខាងសាំងកាពួក៏បានទទួលស្គាល់ឯករាជ្យរបស់យើង ។សម្តេចតេជោ ថា ទុកអតីតកាលវាជារបួសចាស់ចុះ ហើយកុំឲ្យទៅឆ្កឹះ ហើយតទៅមុខយើងមើលទៅមុខ ហើយនិងចាប់ដៃធ្វើ ការជាមួយគ្នាតទៅមុខ។សម្តេចតេជោមានប្រសា សន៍ទៀតថា ទំនាក់ទំនងនេះគួរតែបន្តទៅមុខទៀតហើយបញ្ហាអតីតកាលគឺទទួលស្គាល់ថាវាមានទស្សនៈខុសគ្នាដែលម្ខាងយល់ផ្សេងម្ខាង ទៀតយល់ផ្សេងហើយគ្មានអ្នកណាមួយដែលអាចទៅកែប្រែនូវការយល់ឃើញរបស់ម្ខាងទៀតនោះបានទេ ។
ឯ.ឧទេសរដ្ឋមន្រ្តី បញ្ជាក់ថា នេះជាបញ្ហាដែលសំខាន់នៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោហ៊ុនសែននិងនាយករដ្ឋមន្រ្តីសិង្ហបុរីហើយបន្ទាប់មកនោះ ប្រមុខរដ្ឋាភិបាលទាំងពីរពួកលោកទាំងទ្វេ បានសប្បាយចិត្តជាមួយគ្នាដោយបញ្ជាក់ថាយើងបញ្ចប់បញ្ហានេះ ហើយយើងមកកាន់ដៃគ្នាដើរទៅមុខ៕