កម្ពុជារៀបចំព្រឹត្តិកាណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធាបទ អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖ កម្ពុជារៀបចំព្រឹត្តិកាណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ក្រោមប្រធាបទ អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍នៅជ្រោយចង្វាត្រើយខាងកើត នាព្រឹកថ្ងៃទី២៣មិថុន២០១៩
ក្រោមអធិបតីភាពឯកឧត្តមថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា៖ ការប្រារព្ធពិធីប្រណាំងស៊ីក្លូព្រឹកនេះ ក្នុង គោល បំណង លើកកម្ពស់ បណ្តុះស្មារតីគាំទ្រ និងអភិរក្សស៊ីក្លូនៅកម្ពុជាយើង។ ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះបាល់ដល់បរិស្ថាន (Green Transport) និងបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែថែមទាំងអាចដើរតួជាផលិតផលទេសចរណ៍មួយបែបផងដែរ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងផ្តល់បទពិសោធន៍ថ្មីនៃទេសចរណ៍ទីក្រុង (Urban Tourism) តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច។

ឯកឧត្ដមបន្ដថា៖ ពិធីប្រណាំងស៊ីក្លូនេះជាលើកទីមួយ ដើម្បីលើកយកផលិតផលទេសចរណ៍មួយនេះមកបង្ហាញឡើងវិញ ជូនដល់មហាជន និងអ្នកសារពត៏មានជាច្រើន ជាមួយនឹងវត្តមានតារាសំដែងមួយចំនួនដែលបានតាក់តែងខ្លួនក្នុង ទស្សវត្តទី៦០ មកថតបង្ហាញ ព្រមជាមួយនឹងសកម្មភាពសប្បុរសធម៏ផងដែរ ដែលនេះគឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតីយុវជនអោយជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍អោយជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នូងកញ្ចប់ទស្សនកិច្ច ខណៈដែលក្នុងក្របខណ្ឌប្រលងប្រណាំងទីក្រុងស្អាត គួរត្រូវបានយកចិត្តទុកដាក់អំពីវត្តមានរបស់ស៊ីក្លូនៅតាម បណ្តាទីក្រុង ដោយរៀបចំឲ្យមានស្តង់ដារស៊ីក្លូ រៀបចំឲ្យមានចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នេះជាព្រឹត្តិការណ៍ ឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត គាំទ្រនិងចូលរួមអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និងសមាគមស៊ីក្លូ ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ត្រីចក្រយានកម្ពុជា ស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលបាន បង្កើតនូវ( សមាគម មូលនីធិ ត្រីចក្រយាន ឬ មូលនីធិ ស៊ីក្លូ ) និងមានសម្តេចតេជោផ្ទាល់ជាប្រធានកិត្តិយស៕