ក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់អគារនៅខេត្តព្រះសីហនុថ្លែងអំណរគុណសម្ដេចតេជោហ៊ុនសែន ដែលបានផ្តល់ថវិកាឧត្ថម្ភដល់ក្រុមគ្រួសារពួកគេ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកអ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុនិងក្រុមគ្រួសារជនរងគ្រោះ

ថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់ថវិកាសម្រាប់ក្រុមគ្រួសារសពនិងអ្នករងរបួសក្នុងឧបទ្ទវហេតុបាក់រំលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុដើម្បីសម្រាប់ដោះស្រាយក្នុងតម្រូវការចាំបាច់របស់បងប្អូនជនរងគ្រោះ។

 

យោងតាមលិខិតរបស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុដែលបានផ្ញើរជូនសម្តេមតេជោនាយករដ្ឋមន្រី្តបានសរសេរថាក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏ដូចជាក្រុមគ្រួសារនៃជនរងគ្រោះដោយឧបទ្ទវហេតុបាក់រលំអាគារនិងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ជួយឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងម្នាក់ៗថវិកាចំនួន ៤០លានរៀលនិងអ្នករងរបួសក្នុងម្នាក់ថវិកាចំនួន ៥លានរៀលព្រមទាំងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ជំនួសមុខឱ្យក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់សូមសំដែងនូវការគោរពដឹងគុណនិងចងចាំជានិច្ចចំពោះសម្ដេចតេជោដែលបានគិតគូរយកចិត្តទុកដាក់កម្ពស់អំពីសុខទុក្ខរបស់បងប្អូនកម្មករដែលរងគ្រោះដោយសារឧបទ្ទវហេតុដ៏អាក្រក់នេះ។

ឯកឧត្តមបន្តថស ការឧបត្ថម្ភគាំទ្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីពិតជាបានកាត់បន្ថយការលំបាករបស់ក្រុមគ្រួសារនៃជនរងគ្រោះនឹងបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវសមានចិត្តចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅរបស់សម្ដេចពោពេញដោយសេចក្តីមេត្តាករុណាជានិច្ច។

ក្នុងនាមក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋនៃខេត្តព្រះសីហនុជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាសូមប្រសិទ្ធិពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមានបញ្ញាញាណភ្លឺថ្លាជន្មាយុយឺនយូរនឹងទទួលបានជួបជ័យថ្មីៗបន្ថែមទៀតក្នុងការដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាពមានស្ថេរភាពនយោបាយនិងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

សូមបញ្ជាក់ថាសូមបញ្ជាក់ថា ករណីបាក់រំលំអគារ៧ជាន់នៅខេត្តព្រះសីហនុដែលបានកើតឡើង

កាលព្រឹកព្រលឹមនា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយគិតមកដល់ម៉ោង១២ ថ្ងៃទី២៣ខែមិថុនានេះ បានបង្កអោយមានមនុស្សស្លាប់កើនដល់ចំនួន

១៨នាក់ ក្នុងនោះ ស្រី ៤នាក់ ចំណែកអ្នករបួសធ្ងន់ស្រាលមានចំនួន ២៤នាក់ ក្នុងនោះ ស្រី២នាក់ ៕