កងយោធពលខេមរភូមិន្ទ ក្រៅពីស្វែងរក និងថែរក្សាសន្តិភាព ថែមទាំងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ និងសង្គ្រោះប្រជាជនទៀតផង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើថា កងយោធពលខេមរភូមិន្ទក្រៅពីស្វែងរក និងថែរក្សាសន្តិភាព ថែមទាំងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ និងសង្គ្រោះប្រជាជនទៀតផង។
បើយោងតាមគណនីយហ្វេសប៊ុក សម្ដេចបានលើកឡើង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថាកងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែល ទទួលបាន យ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាង សកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ និងសង្គ្រោះប្រជាជនក្នុងគ្រាអាសន្ននានាផងដែរ ៕