សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣៤​រយៈពេល២ថ្ងៃនៅទីក្រុង​បាងកក

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

នៅព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩នេះ សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញ ទៅ ចូលរួម កិច្ចប្រជុំ កំពូល អាស៊ាន លើក ទី ៣៤ ដែល នឹង ប្រព្រឹត្ត ទៅ ពី ថ្ងៃ ទី ២២ ដល់ ថ្ងៃ ទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅ ទីក្រុង បាងកក តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រា យុទ្ធ ច័ន្ទ អូ ឆា នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ ថៃ និង ជា ប្រធាន ប្តូរ វេន របស់ អាស៊ាន។
អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម ប្រាក់ សុ ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ឯកឧត្តម បណ្ឌិត ហង់ ជួន ណា រ៉ុ ន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំង ឥស្សរជន ជាន់ខ្ពស់ នៃ រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ធុរកិច្ច នៃ សភាពាណិជ្ជកម្ម កម្ពុជា ផង ដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ អោយដឹងថា កិច្ចប្រជុំកំពូល អាស៊ាន លើក ទី ៣៤ ក្រោម មូលបទ « ជំរុញ ភាព ជា ដៃគូ សម្រាប់ ចីរភាព » នឹង ផ្តោត ការ យកចិត្តទុកដាក់ ដល់ ការ លើកកម្ពស់ កិច្ច សហប្រតិបត្តិការ និង ពង្រឹង កុង សង់ ស៊ុ ស ក្នុង ចំណោម សមាជិក អាស៊ាន ដើម្បី ដោះស្រាយ ការ ប្រឈម សកល ថ្មីៗ ។ កិច្ចប្រជុំ កំពូល ក៏ នឹង រិះរក មធ្យោបាយ នានា ក្នុង ការ ធ្វើ ឲ្យ អាស៊ាន ឈាន ទៅ កាន់ ក ម្រឹត ខ្ពស់ ថែម ទៀត ប្រកបដោយ ចីរភាព និង មានការ ត ភ្ជាប់ ដោយ រលូន ។
ស្រប ពេល ជាមួយ កិច្ចប្រជុំ កំពូល អាស៊ាន លើក ទី ៣៤ នេះ សម្តេច តេ ជោ នាយក រដ្ឋមន្ត្រី ក៏ នឹង អញ្ជើញ ចូលរួម កិច្ចប្រជុំ និង កម្មវិធី មួយ ចំនួន ដូច ខាងក្រោម ៖
– កិច្ចប្រជុំ កំពូល រវាង ប្រមុខរដ្ឋ / រដ្ឋាភិបាល អាស៊ាន ជាមួយ តំណាង អន្តរ សភា អាស៊ាន
– កិច្ចប្រជុំ កំពូល រវាង ប្រមុខរដ្ឋ / រដ្ឋាភិបាល អាស៊ាន ជាមួយ ក្រុមប្រឹក្សា ផ្តល់ យោបល់ ធុរកិច្ច អាស៊ាន និង
– កិច្ចប្រជុំ កំពូល រវាង ប្រមុខរដ្ឋ / រដ្ឋាភិបាល អាស៊ាន ជាមួយ តំណាង យុវជន អាស៊ាន ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើក ទី ៣៤ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេស អាស៊ាន កិច្ចប្រជុំ លើក ទី ១៩ របស់ ក្រុមប្រឹក្សា សហគមន៍ នយោបាយ – សន្តិសុខ អាស៊ាន និង កិច្ចប្រជុំលើក ទី ២៣ របស់ ក្រុមប្រឹក្សា សម្របសម្រួល អាស៊ាន ដែលកិច្ចប្រជុំទាំងនេះ បានប្រព្រឹត្តនៅថ្ងៃ ទី ២១-២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ។
មានការរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤នេះ នឹងឆ្លុះ បញ្ចាំង ពី កិច្ច ប្រឹងប្រែង របស់ អាស៊ាន ក្នុងការជំរុញ ដំណើរការកសាងសហគម ន៍និងលើកកម្ពស់ ភាពជាដៃគូរបស់អាស៊ា នសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បី សម្រេច ឲ្យ បាន នូវ សន្តិភាព ស្ថិរភាព និង វិបុលភាព យូរអង្វែង ក្នុង តំបន់ ដើម្បី ជា ផលប្រយោជន៍ ដល់ ប្រជាជន អាស៊ាន ៕