ខេត្តបាត់ដំបង ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកបវេល អាណត្តិទី៣

វិទ្យុជាតិកម្ពុជា៖លោកហោសេងគ្រី៖


អាជ្ញាធរខេត្តបាត់ដំបង
កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៩  បានប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកបវេលអាណត្តិទី៣ដើម្បីអោយសមាជិកសមាជិកាក្រុមប្រឹក្សាស្រុកបំរើការងារកាន់តែល្អប្រសើរថែមទៀត។

ការប្រកាសចូលកាន់តំណែងនេះធ្វើឡើងតាមអនុក្រឹត្យស្តីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាស្រុកបវេលអាណត្តិទី៣មានចំនួន២១រូបក្នុងនោះលោកវិនហួតត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាស្រុកបវេលអាណត្តិទី៣រួមនឹងលោកលោស្រីចំនួន២០រូបទៀតជាសមាជិកសមាជិកាក្រុមប្រឹក្សាស្រុក

សូមបញ្ជាក់ថាផ្អែកតាមលទ្ធផលផ្លូវការដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួនក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣សរុបមានចំនួន៤១១៤រូបក្នុងនោះក្រុមប្រឹក្សារាជធានីខេត្តមានចំនួន៥៥៩រូបនិងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌមានចំនួន៣៥៥៥រូប។

ដោយឡែកសម្រាប់រដ្ឋបាលស្រុកបវេលមានចំនួនក្រុមប្រឹក្សា២១រូបដែលត្រូវប្រកាសឱ្យចូលកាន់មុខតំណែងនាឱកាសដ៏ថ្លៃថ្លានេះ៕