មនុស្ស២៥នាក់បានស្លាប់និង៣៥នាក់បានរងរបួសនៅពេលឡានក្រុងធ្លាក់ចូលទៅជ្រលងភ្នំក្នុងប្រទេសឥណ្ឌា

ឥណ្ឌា៖ កាលពីថ្ងៃព្រហស្បតិ៍ប៉ូលិសឥណ្ឌាបាននិយាយថាយ៉ាងហោចណាស់មនុស្ស ២៥ នាក់ត្រូវបានស្លាប់និង ៣៥នាក់ផ្សេងទៀតបានរងរបួសដែលមួយចំនួនរងរបួសធ្ងន់បន្ទាប់ពីរថយន្តក្រុងមួយបានធ្លាក់ចូលទៅក្នុងជ្រលងភ្នំកម្ពស់៥០០ ម៉ែត្រនៅភាគខាងជើងនៃរដ្ឋ ហីមាឆាល ប្រាដេសប្រទេសឥណ្ឌា ។

គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងតំបន់ភ្នំប៉ាន់ចាដែលមានចម្ងាយប្រហែល ១៦៨គីឡូម៉ែត្រខាងជើងក្រុង ស៊ីមឡានៃរដ្ឋ ហីមាឆាល ប្រាដេស ។

យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថារថយន្ដឯកជនធ្វើដំណើរតាមផ្លូវក្នុងស្រុកដែលដឹកអ្នកដំណើរពីស្រុកប៉ាន់ចាទៅកាន់តំបន់ ហ្គាដាហ្គូដានី ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៦.១៩)