លោកស៊ីនិងលោកគីមយល់ព្រមរួមគ្នាដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងទ្វេភាគី

កូរ៉េខាងជើង៖ មេដឹកនាំនៃប្រទេសចិននិងកូរ៉េខាងជើងបានឯកភាពគ្នាកាលពីថ្ងៃព្រហស្បតិ៍នេះដោយធ្វើការរួមគ្នាដើម្បីបង្កើតអនាគតភ្លឺស្វាងនៃទំនាក់ទំនងទ្វេភាគីដែលនេះជាចំណុចចាប់ផ្តើមថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រ។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារវាងប្រធានាធិបតីចិនលោកស៊ីជីនភីង និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុននិងជាប្រធានបក្សពលករកូរ៉េ  ។

លោកស៊ីបាននិយាយថាមិត្តភក្តិចិននិងកូរ៉េខាងជើងគឺជាជម្រើសយុទ្ធសាស្ត្រដែលភាគីទាំងសងខាងបានគិតទុកជាមុននិងមានរយៈពេលវែងហើយនឹងមិនផ្លាស់ប្តូរដោយសារស្ថានភាពអន្ដរជាតិនោះទេ។លោកបានបន្ថែមទៀតថាមិត្តភាពនេះស្របតាមសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.០៦.១៩)