អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សម្រេចបង្កើតវិទ្យាស្ថានស្រាវជ្រាវសម្រាប់អ្នកបង្កើតគោលនយោបាយ

វិទ្យុជាតិកម្ពុជា៖ ដោយ​  វ៉ាង ភក្តី៖


អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ សម្រេចបង្កើតវិទ្យាស្ថានស្រាវជ្រាវសម្រាប់អ្នកបង្កើតគោលនយោបាយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងស៊ីជម្រៅក្នុងចំណោមសមាជិក អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំក្រុមការងារលើកទី២ ស្តីពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា គណៈប្រតិភូជាន់ខ្ពស់ CDI មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិកដឹកនាំដោយ ប្រធានCDI លោក Andrés Pastrana អនុប្រធាន CDI លោក Mario David លោក Andrés Hernandez
និងឯកឧត្តម សួស យ៉ារ៉ា ខណៈអ្នកសម្របសម្រួល
CDI ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានលោក Nemeth Zsolt (តំណាងអនុប្រធាន CDI លោក Viktor Orban និងជានាយករដ្ឋមន្ត្រីហុងគ្រី)
លោក Malin Zver (តំណាងអនុប្រធាន CD លោក Janea Jansa) លោក Miguel Monteiro (អគ្គលេខាគណបក្សចលនាប្រជាធិបតេយ្យកាប់វើដ និងជាតំណាងអនុប្រធាន CDI លោកនាយករដ្ឋមន្ត្រីUlisses Correia) ព្រមទាំងតំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែលភូគិត្រា ភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនានេះ
ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ CDI នេះ ត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់ការបង្កើតផែនការជាក់លាក់ដើម្បីពង្រឹងគំនិតផ្តួចផ្តើមបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI ដែលបំពេញបន្ថែមទៅលើការពិភាក្សា
អំពីគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ និងបញ្ហាពាក់ព័ន្ធនានា។
កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទ ដាក់សំណើជូនគណៈកម្មាធិការប្រតិបត្តិ CDI ដើម្បីបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI សម្រាប់សម្រាប់ប្រយោជន៍និងតម្រូវការរបស់គណបក្សជាសមាជិក CDI។
ខ្លឹមសារសំខាន់នៃកិច្ចប្រជុំដែលឈានដល់ការឯកភាពបង្កើតវិទ្យាស្ថានស្រាវជ្រាវ CDI អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់តាមរយៈ៖
ភាពរឹងមាំនិងការយល់ស្របគ្នា ក្នុងចំណោមថ្នាក់ដឹកនាំរបស់ CDI និងគណបក្សជាសមាជិក
CDI ដែលបានទទួលស្គាល់ពីសារៈសំខាន់នៃវិទ្យាស្ថានស្រាវជ្រាវរបស់ខ្លួន។
ការគាំទ្រដ៏រឹងមាំនិងឥតឈប់ឈរដោយ CDI ដើម្បីប្រយោជន៍របស់គណបក្សជាសមាជិក CDI ។
កិច្ចខិតខំប្រឹងប្រែងយ៉ាងធំធេងនិងការលះបង់របស់គណបក្សជាសមាជិក CDI នៅទូទាំងពិភព
លោក ដើម្បីបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងស៊ីជម្រៅក្នុងចំណោម
សមាជិក អ្នកស្រាវជ្រាវ និងអ្នកបង្កើតគោលនយោបាយ តាមរយៈការតភ្ជាប់ ការសន្ទនា និង
ការផ្លាស់ប្តូរបទពិសោធន៍និងជំនាញ ពាណិជ្ជកម្ម នវានុវត្តភាព និងវប្បធម៌។
សមិទ្ធផលដ៏សំខាន់នេះគឺជាបង្គោលចរប្រវត្តិសាស្ត្ររបស់ CDI និងបានរួមចំណែកដល់កិច្ចសហប្រតិបត្តិការបន្តបន្ទាប់ ការគាំទ្រដ៏សំខាន់ និងកម្លាំងរួម ដែលសម្រេចបាន។
ប្រធានCDI លោក Andrés Pastrana បានថ្លែងថា ក្នុងជាសមាជិកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ក៏ទាមទារសហភាពអឺរ៉ុបឲ្យមានយុត្តិធម៌ជាមួយកម្ពុជាពាក់ព័ន្ធទៅនឹងក្របខណ្ឌៗល់មុខទំនិញទាំងអស់លើកលែងតែអាវុធ-EBA។ កម្ពុជាគឺជាប្រទេសក្រោយជម្លោះ និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយ បានទទួលអត្ថប្រយោជន៍ពីការផ្តល់ការអនុគ្រោះពាណិជ្ជកម្មនេះ។ កម្មកររោងចក្រប្រមាណមួយលាននាក់ ជាពិសេសស្រ្តីមកពីជនបទ បម្រើការនៅក្នុងវិស័យវាយណភណ្ឌ និងកាត់ដេរ ទទួលបាននូវការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបដោយគ្មានរបាំងពន្ធ និងកូតា។
យើងកត់សម្គាល់ប្រកបដោយការពេញចិត្តនូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រតិបត្តិ
តាមតម្រូវការនិងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប រួមទាំងអនុសញ្ញាទាំង១៥ នៅក្រោមក្របខណ្ឌ អង្គ
ការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និង នយោបាយ ការពង្រីកសិទ្ធិការងារ និងសេរីភាពនៅប្រទេសកម្ពុជា។
យើងត្រូវតែដឹងថាលទ្ធិប្រជាធិបតេយ្យនីយកម្មគឺជាដំណើរការវែងឆ្ងាយ។ ការកើនឡើងនូវ
ស្រទាប់វណ្ណៈប្រជាជនថ្នាក់កណ្តាលនៅកម្ពុជា នឹងចូលរួមយ៉ាងសំខាន់ និងឈានទៅរកការបើក
ចំហរ ការពង្រឹងតម្លៃប្រជាធិបតេយ្យ និងការកសាងស្ថាប័នប្រជាធិបតេយ្យ។ EBA បានចូលរួម
យ៉ាងសំខាន់ទៅក្នុងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា។
យើងស្នើសុំទៅសហភាពអឺរ៉ុបធ្វើកាប្រកបដោយមិត្តភាព ចំពោះការសម្រេចចិត្តថាតើគួរដកចេញ EBA ពីកម្ពុជាដែរឬទេ។ កម្ពុជាបានរងគ្រោះគ្រប់គ្រាន់ហើយ ពួកគេសាកសមនឹងទទួលបានការរស់នៅក្នុងសន្តិភាព ជាមួយនឹងវិបុលភពនិងសុភមង្គល។ យើងចង់ឃើញប្រជាធិបតេយ្យនៅកម្ពុជារីកចម្រើន ដោយមានការយោគយល់និងការគាំទ្រដោយសហគមន៍អន្តរជាតិ៕