រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹកក្នុងសង្កាត់ច្រាំងចំរេះបណ្តោះអាសន្ន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៖


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញបណ្តោះអាសន្ន ដើម្បីរៀបចំបណ្តាញឲ្យល្អប្រសើរជាងមុន។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសថា ការផ្អាកការផ្គត់ផ្គង់ទឹកនៅតំបន់នោះ រយៈពេលខ្លីប្រមាណជា៤ម៉ោង គិតចាប់ពីម៉ោង២០:00 ដល់ម៉ោង ២៤:00 យប់ នៃថ្ងៃពុធទី ២៦ ខែមិថុនា ដើម្បីភ្ជាប់បណ្ដាញចែកចាយទឹកថ្មីទំហំ១១០មម នៅលើចិញ្ចើមផ្លូវលេខ ៩R ហើយត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ ១១០R ដងផ្លូវលេខ ១១៤R។ ប្រភពបន្តថា ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ នឹងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំកិច្ចសហការពីអាជ្ញាធរខណ្ឌឬស្សីកែវ សុំដើម្បីជួយផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្នុងភូមិសាស្ត្រខាងលើ អំពីការផ្អាកផ្គត់ផ្គង់ទឹក ដើម្បី បានត្រៀមបំរុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលនេះ៕