ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្រើនរំលឹកឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយសមធ៌ម

វិទ្យុជាតិកម្ពុជា៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ក្រើនរំលឹកឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំង៧នៅស្រុកសេសាន បង្កើនការ បំរើសេវាតម្រូវការ ឱ្យឆ្លើយតាមសំណូមពរ កុំបង្កភាពស្មុគ្រ ស្មាញ ធ្វើឱ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្ត។


ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសេសានខេត្តស្ទឹងត្រែង ឯកឧត្តមឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ក្រុមប្រឹក្សាស្រុក ឃុំទាំងអស់ ត្រូវពិនិត្យមើលគ្រប់ សេវាកម្មនៅតាមឃុំ ដែលប្រជាពលរដ្ឋស្នើឡើងធ្វើយ៉ាងណារួមគ្នា ដោះស្រាយ ឆ្លើយតបអោយបាន លឿននិងឆាប់រហ័យ។ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍បន្ថែមថា៖កន្លងមកមានប្រជាពលរដ្ឋថ្នាំង ថ្នាក់ដោយសារស្មៀនឃុំមួយចំនួនបង្កើនឬក បង្កភាពយឺតយ៉ាវ មិនទទួយខុសត្រូវចំពោះ ការងារ។
លោកសននូ ប្រធានក្រុមប្រឹក្សាស្រុកសេសានអាណត្តិទី៣បានទទួលស្គាល់ថា៖ កន្លមកនៅតាមឃុំខ្លះមានភាពខុសឆ្គងមែន ហើយគណៈបញ្ជាការឯកភាពស្រុកតែងបានណែនាំឱ្យធ្វើការកែប្រែហើយបុគ្គលដែលរឹងរុស គណៈអភិបាលបានដាក់វិន័យរដ្ឋបាលផងដែរ។
លោកអះអាងថា៖នៅអាណត្តិថ្មីនេះលោកនិងពង្រឹងកិច្ចការងារផ្តល់សេវាសាធារណៈឱ្យបានល្អប្រសើរជាងមុន ព្រោះនៅអាណត្តិទី៣នេះសមាជិកក្រុមប្រឹក្សានៅតាមស្រុក ក្រុង មានចំនួនច្រើនជាងអាណត្តិកន្លងមក អាចបំពេញការងារបានគ្រប់ជ្រុងជ្រោយ។
លោកស្រី ខាវខាំ អន មេឃុំសាមឃួយ ស្រុកសេសាន បានគាំទ្រចំពោះការជម្រុះចោលនៅភាព អសកម្មនេះ ហើយក្រុមប្រឹក្សាឃុំ ក៍ខិតខំបំរើប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាពព្រោះពួកគាត់ជាម្ចាស់ឆ្នោត បានផ្តល់សេចក្តីទុកចិត្តមកលើយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ស្រុកសេសានមានចំនួន៧ឃុំ -ភូមិចំនួន២២- មានប្រជាពលរដ្ឋរស់នៅចំនួន៥៨៤៣គ្រួសារនិង ចំនួនមនុស្សមាន២២.៦០៣នាក់ក្នុងនោះស្រី១១.៩៧០នាក់៕