ភាគច្រើននៃប្រជាជនបារាំងមិនពេញចិត្តចំពោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំទេ

បារាំង៖ យោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឱ្យដឹងថាក្នុងចំណោមប្រជាជនបារាំង ៣ភាគ ៤ មានទស្សនៈអវិជ្ជមានចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ខណៈមានចំនួនមួយភាគបីបានគិតថាការគ្រប់គ្រងរបស់លោកបានទទួលលទ្ធផលវិជ្ជមាន។

ការស្ទង់មតិមួយរបស់គេហទំព័រអេឡាបេ (Elabe) បានឲ្យដឹងថា  អ្នកដែលត្រូវបានគេជួបធ្វើសំភាសន៍ចំនួន ៧៥%   មិនពេញចិត្តចំពោះប្រធានាធិបតីអាមេរិច។ ចំណែកអ្នកដែលបានបញ្ចេញមតិអវិជ្ជមានលើអ្នកកាន់កាប់សេតវិមានមានចំនួន ៨០%  ​ ។

អ្នកស្ទង់មតិបានបន្ថែមទៀតថា ៤៣ ភាគរយនៃអ្នកដែលត្រូវសម្ភាសបានធ្វើការវិនិច្ឆ័យលើគោលនយោបាយរបស់លោកត្រំា ​ថាជានយោបាយអវិជ្ជមាន ខណៈមួយភាគបីជឿថាមានផ្លែផ្កា។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២០.០៦.១៩)