រុស្ស៊ីទទួលបានសម្ព័ន្ធមិត្តពីរទៀតនៅក្នុងផែនការរបស់ខ្លួនសម្រាប់ប្រទេសស៊ីរី

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានទទួលនូវការគាំទ្ររបស់សម្ព័ន្ធមិត្តក្នុងតំបន់ពីរបន្ថែមទៀតនៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ៨ ឆ្នាំនៅប្រទេសស៊ីរីចំពេលដែលវិធីសាស្រ្តរបស់អាមេរិកកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។

បេសកជនពិសេសរបស់ប្រទេសរុស្ស៊ីប្រចាំនៅស៊ីរីបានថ្លែងកាលពីថ្ងៃពុធទៅកាន់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ​ថាកិច្ចចរចានាពេលថ្មីៗនេះជាមួយប្រទេសលីបង់និងអ៊ីរ៉ាក់បានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលនិងមិត្តភាព។

លោកបានបន្តទៀតថាប្រទេសទាំងពីរបានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដើម្បីរក្សាសាមគ្គីភាពរបស់ប្រទេសស៊ីរីដែលជាប្រទេសជិតខាងរបស់ខ្លួនហើយបានបញ្ជាក់សាជាថ្មីនូវការចាប់អារម្មណ៍របស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីបន្តទៀតលើបញ្ហាប្រទេសស៊ីរី។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (២០.០៦.១៩)