រដ្ឋបាលខេត្ដព្រះសីហនុ ប្រកាសបិទផ្លូវលេខ១៤៩ ចាប់ពីស្អែកនេះបណ្ដោះអាសន្ន

វិទ្យុជាតកម្ពុៈលោកជួនបូណា

ព្រះសីហានុ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្ដព្រះសីហនុ បានប្រកាសបិទផ្លូវលេខ១៤៩ តភ្ជាប់ពីផ្លូវជាតិលេខ៤ ក្បែរទីបញ្ជាការកងរាជអាវុធហត្ថក្រុងទល់នឹងឆ្នេរអូត្រេះ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ជាបណ្ដោះអាសន្ន ដើម្បីជួសជុលឡើងវិញ។
ប្រភពបន្ដថា ការផ្អាកឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍នេះ បន្ទាប់ពីអាកាសធាតុប៉ុន្មានថ្ងៃនេះ ក្រុងព្រះសីហនុទទួលរងសំពាធភ្លៀងធ្លាក់ជាប់ៗគ្នា ដែលជាហេតុបណ្ដាលអោយផ្លូវក្នុងទីក្រុងមួយចំនួន រងដោយជនលិចទឹកភ្លៀង និងខូចខាតជាដំណំ ជាពិសេសផ្លូវជាតិលេខ១៤៩ បានរងការខូចខាតយ៉ាងខ្លាំង និងដាច់ផ្លូវជាច្រើនកន្លែង។ ក្នុងរយៈពេលនៃការប្រកាសបិទផ្លូវនេះ ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ អាចធ្វើដំណើរតាមផ្លូវវាងដទៃទៀតតំបន់នោះ។
ប្រភពបន្ដទៀតថា រដ្ឋបាលខេត្ដព្រះសីហនុ នឹងជូនដំណឹងសារជាថ្មី ក្រោយពីកំណាត់ផ្លូវនេះត្រូវបានធ្វើការជួសជុល និងសាងសង់ចប់ជាស្ថាពរឡើងវិញ៕