ជនចំណាកស្រុកបាននិយាយថាប៉ូលីសនៅម៉ិកស៊ីកូបានបាញ់ប្រហារទៅលើរថយន្តរបស់ពួកគេ

ម៉ិកស៊ីកូ៖ អាជ្ញាធរម៉ិចស៊ីកូកំពុងស៊ើបអង្កេតពីរបាយការណ៍ដែលថាប៉ូលីសបាន​បាញ់ប្រហារទៅលើជនចំណាកស្រុកមួយក្រុមមកពីប្រទេសអែលសាល់វ៉ាឌ័រ ​កាលពីសប្តាហ៍មុនដោយបានសម្លាប់ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់និងធ្វើឱ្យបុរសពីរនាក់រងរបួស។

របាយការណ៍នៃការបាញ់ប្រហារនេះត្រូវបានផ្សព្វផ្សាយនៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនថ្ងៃ។ កាលពីថ្ងៃអង្គារលោកមេបញ្ជាការនៅទីក្រុងដែលមានការបាញ់នេះ ​បានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីពន្យល់ពីហេតុការណ៍នោះ ។

ស្ថានភាបតានតឹងនៅឈូងសមុទ្រនៃទីក្រុងវ៉ែរ៉ាគ្រូ ក្នុងប្រទេសម៊ិកស៊ិកកូ​កាលពីថ្ងៃសុក្របានកើតឡើងខណៈម៉ិកស៊ិកបានពង្រីកការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍តាមការបង្គាប់របស់សហរដ្ឋអាមេរិកដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យថ្មីនិងពង្រាយឆ្មាំរាប់ពាន់នាក់នៅទូទាំងប្រទេស។ អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថាសកម្មភាពទាំងនេះអាចនាំឱ្យមានអំពើហឹង្សាប្រឆាំងនឹងជនចំណាកស្រុក។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៦.១៩)