រុស្ស៊ីនិយាយថារូបថតដែលអាមេរិកបង្ហាញមិនអាចបញ្ជាក់ថាជាកំហុសរបស់អ៊ីរ៉ង់ទេ

រុស្ស៊ី៖ អ្នកការទូតជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីបានបដិសេធថាគ្មានការស៊ើបការណ៍ណាមួយទាក់ទងនឹងអ្នកនៅពីក្រោយនៃការវាយប្រហារនាវាដឹកប្រេងនៅក្នុងឈូងសមុទ្រអូម៉ង់នោះទេប៉ុន្តែបានព្រមានថាសហរដ្ឋអាមេរិកនៅតែមិនទាន់បង្ហាញភស្តុតាងរបស់ខ្លួនដែលថាអ៊ីរ៉ង់គឺជាប្រទេស ដែលទទួលខុសត្រូវ ក្នុងការវាយប្រហារទៅលើនាវាដឹកប្រេងនោះ  ។

កាលពីថ្ងៃអង្គារ​   ទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសរុស្សី បានសួរ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសៀហ្គេ  ឡាវរ៉ូវ  ​ថាតើរុស្ស៊ីបានដឹងអំពីមូលហេតុដែលបណ្តាលឱ្យមានការវាយប្រហារទៅលើនាវាទាំងពីរគ្រឿង  ដែលស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីតំបន់ប្រេងរបស់ពិភពលោកឬទេ?    លោករដ្ឋមន្ត្រីបានឆ្លើយថា​​  គ្មានទិន្នន័យស៊ើបការណ៍សម្ងាត់បង្ហាញពីមូលហេតុពិតប្រាកដនោះទេ ។

មន្រ្តីក្រសួងការបរទេសរុស្ស៊ី​បាន​ចោទប្រកាន់អាមេរិកថាមានគោលនយោបាយចេតនាក្នុងការជំរុញឲ្យមានសង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៩.០៦.១៩)