លោកត្រាំនិងលោកស៊ីនឹងជួបគ្នានៅកិច្ចប្រជុំហ្សី 20

អាមេរិក៖ លោកប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអង្គារថាលោកបាននិយាយជាមួយលោកស៊ីជីនពីង  មេដឹកនំារបស់ប្រទេសចិន  រួចហើយថា  គាត់ទាំងពីរនឹងជួបប្រជុំគ្នាមួយដែលត្រូវធ្វើបន្តបន្ទាប់ពីកិច្ចប្រជុំហ្សី ២០​ ក្នុងសប្តាហ៍ក្រោយនៅឯទីក្រុងអូសាកាប្រទេសជប៉ុន។

លោកត្រាំបានបញ្ជាក់ថា   មេដឹកនាំទាំងពីរនឹងមានការជួបប្រជុំគ្នាពិតប្រាកដមួយក្រោយពេលដែលកិច្ចពិភាក្សាពាណិជ្ជកម្មទទួលបរាជ័យកាលពីខែឧសភាហើយមានការស្នើឱ្យប្រទេសទាំងពីរព្យាយាមស្វែងរកការសម្រុះសម្រួលគ្នាម្តងទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរត្រូវបានបញ្ឈប់កាលពីខែមុនបន្ទាប់ពីលោកត្រាំបានចោទប្រកាន់ចិនថារំលោភលើកិច្ចព្រមព្រៀងជាមួយអាមេរិកដែលធ្វើឲ្យសហរដ្ឋអាមេរិកបរាជ័យក្នុងការចរចារ។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវញកថាម (១៩.០៦.១៩)