អភិបាលរាជធានីភ្នំពេញណែនាំដល់ក្រុមប្រឹក្សាខណ្ឌអាណត្តិថ្មីទំាងអស់ត្រូវធ្វើខ្លួនជាបុគ្គល នីតិប្រតិបត្តិ ដើម្បីបំពេញការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

អភិបាលរាជធានីភ្នំពេញណែនាំដល់ក្រុមប្រឹក្សាខណ្ឌអាណត្តិថ្មីទំាងអស់ត្រូវធ្វើខ្លួនជាបុគ្គល នីតិប្រតិបត្តិ ដើម្បីបំរើការងារអភិវឌ្ឍន៍មូលដ្ឋានឲ្យបានល្អនិងមានប្រសិទ្ធភាពខ្ពស់ដែលជាតម្រូវ ការចង់បានរបស់ប្រជាពលរដ្ឋ។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ ក្រុមប្រឹក្សា ខណ្ឌ ដែលទើបតែតំាងថ្មីត្រូវខិតខំបំរើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទំាងអស់ ដោយ ស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយអ្វីឡើយ។


ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ដោយបានអៈអាងថា ក្រុមប្រឹក្សាក៏មានតួនាទីដូចគណៈអភិបាលដែលគឺត្រូវបំរើប្រជាពលរដ្ឋឲ្យ បានឌិតដល់ដូច្នេះហើយក្រុមប្រឹក្សាត្រូវបំពេញតួនាទីឲ្យបានល្អជាមួយ គណ:អភិបាល មន្រ្តីរាជការនិងកងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ។

ឯកឧត្តមបញ្ជាក់ថា ការលើកកម្ពស់ការទទួលខុសត្រូវនិងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាននិងឆ្លើយបតបចំពោះតម្រូវការនានានិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរជាលំដាប់។
«ក្រុមប្រឹក្សាខណ្ឌពុំមែនជានីតិបញ្ញត្តិទេ ពុំមែនបានន័យថាក្រុមប្រឹក្សាខណ្ឌរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្តិឬករៀបចំអ្វីដែលអោយគណៈអភិបាលអនុវត្តន៍តាមដូចរដ្ឋសភាទេអោយ ច្បាស់។ ក្រុមប្រឹក្សាខណ្ឌគឺជាអង្គនីតិប្រតិបត្តិដូចគណៈអភិបាលដែរ ហើយមានតម្លាភាព គណនេយ្យភាព ជាមួយនឹងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដូចជាគ្នានឹងគណៈអភិបាល ចំណុចនេះសូមអោយសមាជិកសមាជិការដែលទើបតែតែងតំាងថ្មីត្រូវពិនិត្យទៅលើច្បាប់ស្តីពី ការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ ខណ្ឌស្រុក និងរាជធានីខេត្ត ហើយជាទូទៅក្រសួងមហាផ្ទៃ តែងតែណែនាំអំពីបញ្ហានេះ»។
លោកប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣បានប្តេជ្ញាចិត្តនឹង ខិតខំពង្រឹងឲ្យបាននូវសាមគ្គីភាពរវាងក្រុមប្រឹក្សានិងគណៈអភិបាលខណ្ឌ និងខិតខំបង្កើត ទំនាក់ទំនងល្អជាមួយជាមួយសមាជិកមន្រ្តីរាជការទំាងអស់ សំដៅអភិវឌ្ឍន៍ភារៈកិច្ចដ៏ធំធេង ឆ្ពោះទៅរកការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ លោកបានសន្យានឹងជំរុញការលើក កម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កលក្ខណៈឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋក្នុង ការធ្វើសេចក្តីសម្រេចត្តិនានានៅមូលដ្ឋាន ដែលធានាការលើកកម្ពស់ភាពជាម្ចាស់របស់ សហគមន៍ការបំរើសេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារអណត្តិទី៣មានសមាសភាពទំាងអស់ចំនួន១៧រូប៕