ពលរដ្ឋក្នុងក្រុងហុងកុងបន្តការតវ៉ា​ទាមទារឱ្យបញ្ចប់ច្បាប់បត្យាប័ន

ហុងកុង៖ កាលពីថ្ងៃអាទិត្យក្រុមបាតុករពាក់អាវខ្មៅរាប់សែននាក់បានដើរតាមផ្លូវក្នុងក្រុងហុងកុងដើម្បីទាមទារឱ្យបញ្ចប់សេចក្តិព្រាងច្បាប់បត្យាប័ន ​ហើយអំពាវនាវឱ្យមេដឹកនាំក្រុងហុងកុងលាលែងពីតំណែង ។

អ្នករៀបចំការតវ៉ាបាននិយាយថាមានមនុស្សជិត ២ លាននាក់ចូលរួមកាលពីថ្ងៃអាទិត្យកន្លងមកដែលធ្វើឱ្យបាតុកម្មនេះក្លាយជាបាតុកម្មដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃទីក្រុងហុងកុងដែលមានប្រជាជនប្រហែល ៧ លាននាក់។

ទោះយ៉ាងណាក៏ដោយប៉ូលីសបាននិយាយថាចំនួនផ្លូវការមានមនុស្សប្រហែល ៣៣៨.០០០ ប៉ុន្នោះហើយខុសពីការតវ៉ាកាលពីសប្តាហ៍មុន ក្នុងពេលមានបាតុកម្មសប្តាហ៍នេះ ស្ទើរតែមិនមាន វត្តមានរបស់ប៉ូលីស ។

អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.០៦.១៩)