សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ឯកឧត្ដម​ Sooronbay Jeenbekovប្រធានាធិបតីកៀហ្សីស៊ីស្ថាន(Kyrgyzstan )

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖

នៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Sooronbay Jeenbekovប្រធានាធិបតីកៀគីស្ថានជាលក្ខណៈទ្វេភាគី។
នៅក្នុងជំនួប ឯកឧត្តមប្រធានាធិបតីបានមាន ប្រសាសន៍ថា ឯកឧត្តមរីករាយដែលបានជួបសម្ដេចក្នុងឱកាសប្រជុំស៊ីកា(CICA)នៅប្រទេសតាជីគីស្ថាននេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ឯកឧត្តមអរគុណចំពោះការអញ្ជើញរបស់សម្ដេចទៅទស្សនកិច្ចនៅប្រទេសកម្ពុជា។
សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេចពិតជារីករាយដែលបានជួបឯកឧត្តមបើទោះបីជាមានការមមាញឹកគឺយើងមានឱកាសជួបគ្នានៅទី នេះ។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថាប្រទេសយើងទាំងអស់គឺសប្បាយចិត្តនៅក្រប ខណ្ឌស៊ីកានេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឥឡូវនេះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរគឺមានរយៈពេល២៤ឆ្នាំហើយ ក្រោយពីការចុះកិច្ចព្រមព្រៀងកាទូតនៅឆ្នាំ ១៩៩៥ ដោយសម្ដេចបានមានប្រសាសន៍ថា មកដល់ ពេលនេះទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនៅមានកម្រិតតិចតួចដូច្នេះហើយសម្ដេចឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកប្រចាំនៅប្រទេសយើងទាំង២ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រទេសយើងទាំងពីរបន្តជំរុញទំនាក់ទំ នងទ្វេភាគីនេះ ហើយនៅពេលអនាគតយើងនឹង អាចមានស្ថានទូតប្រទេសរៀងខ្លួនទៅវិញទៅមក ។ សម្តេចតេជោក៏បានមានប្រសាសន៍ធ្វើយ៉ាង ណាឲ្យប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាងមុនដែលទី១សម្តេចបានស្នើគួរតែចុះអនុស្សរណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ហើយយើងអាចចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជា មួយគ្នាហើយអាចពិភាក្សាលើទំនាក់ទំនងអន្តរ ជាតិជាមួយសម្ព័ន្ថភាពអាស៊ីអឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមព្រះមហាក្សត្រខ្មែរ ក៏បានគោរពអញ្ជើញឯកឧត្តមប្រធានា ធិបតីគៀហ្សីស៊ីស្ថានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសគៀហ្សីស៊ីស្ថានផងដែរ។
ឯកឧត្តមប្រធានាធិបតីគៀហ្សីស៊ីស្ថានបានឆ្លើយ តបថា ឯកឧត្តមមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអ្វីដែលសម្តេចបានលើកឡើង ហើយជា គោលបំណងល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងគៀហ្សីស៊ីស្ថាន។
ឯកឧត្តមប្រធានាធបិតី មានប្រសាសន៍ទៀតថា បច្ចុប្បន្នគៀហ្សីស៊ីស្ថានមានឯកអគ្គរដ្ឋទូតនៅប្រទេសម៉ាឡេស៊ី ដែលជួយជំរុញដល់ការពង្រឹងទំនាក់ទំ នងជាមួយកម្ពុជា។ ឯកឧត្តមប្រធានាធិបតីក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចប្រទេសរបស់ឯកឧត្តម ហើយសម្តេចនាយករដ្ឋមន្ត្រី បានឯកភាពផងដែរ៕