រដ្ឋាភិបាលតាជីគីស្ថានសន្យាជួយទិញក្រណាត់និងសម្លៀកបំពាក់ពីកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋាភិបាលតាជីគីស្ថានសន្យាជួយទិញក្រណាត់និងសម្លៀកបំពាក់ពីកម្ពុជា ដើម្បីបង្ហាញ ពីការរឹតចំណងមិត្តភាពនៃកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទំាង២ឲ្យបានល្អប្រ សើរបន្ថែមទៀត។
ឯកឧត្ដម អ៊ីម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថានបានអៈអាងនៅចំពោះមុខសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង គម្រោងបើកទីផ្សារនាំចូលសម្លៀកបំពាក់និងក្រណាត់ពីប្រទេសកម្ពុជានៅពេលឆាប់ៗ ដើម្បី ឆ្លើយតបទៅនឹងបំណងប្រាថ្នារួមគ្នាពីទំនាក់ទំនងពាណិជ្ជកម្មនេះប្រទេសទំាង២។
ឯកឧត្ដមប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថានបានថ្លែងនៅក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានប្រធានាធិបតីនៃប្រទេសតាជីគីស្ថានក្នុងឱកាសដែលសម្តេចបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៥នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅប្រទេសតាជីគីស្ថានដែលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលនេះ។
ឯកឧត្តមប្រធានាធិបតីបានបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការថ្មីៗជាមួយកម្ពុជា បន្ថែមទៀត ដូចជាក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ ជាពិសេសពីវិស័យឧស្សាហកម្ម។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអរគុណដល់ឯកឧត្តមប្រធានាធិបតីតាជីគីស្ថានដែលបានបង្ហាញពីបំណងចង់ទិញ នូវសំលៀកបំពាក់និងក្រណាត់ពីកម្ពុជា ខណៈដែលវិស័យនេះកម្ពុជាមានការរីកចំរើន។
សម្តេចតេជោបានបញ្ជាក់ថា ដើម្បីអោយកិច្ចសហប្រតិបត្តិការទំាងនេះទទួលបានផ្លែផ្កាជោគ ជ័យភាគីទំាង២កម្ពុជានិង តាជីគីស្ថាននឹងបង្កើតនូវគណៈកម្មការចម្រុះមួយរវាងក្រសួងការបរ ទេសនៃប្រទេសទំាង២ដើម្បីពិភាក្សាគ្នាលើគម្រោងចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារការវិនិយោគនិងវិស័យដ៏ទៃទៀត។
សូមបញ្ជាក់ថាកម្ពុជាបានចុះហត្ថលេខាក្នុងការកសាងទំនាក់ទំនងការទូតជាមួយប្រទេសតាជីគីស្ថានតាំងពីឆ្នាំ១៩៩៥ ប៉ុន្តែរហូតមកដល់ពេលនេះពុំមានកិច្ចសហប្រតិបត្តិការអ្វីជាដុំកំភួននោះទេ។ យ៉ាងណាក៏ដោយក្នុងដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោហ៊ុនសែន នាយក រដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសតាជីគីស្ថាននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយ ដ៏ល្អដែលធ្វើឲ្យប្រទេសទំាង២កាន់តែពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនរវាងប្រទេសទំាង២ ដែលបានបំរើផលប្រយោជន៍ដល់ប្រទេសនិងប្រជាជាតិទំាងសងខាង៕