លោកត្រំានិយាយថាគាត់មិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងអាវុធនុក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើងនោះទេ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា បាននិយាយនៅថ្ងៃពុធនេះថាគាត់មិនចំាបាច់ប្រញាប់ប្រញាល់នឹងធ្វើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើងដើម្បីឲ្យប្រទេសនេះរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ
និងគាត់បានលើកពីអ្វីដែលគាត់និយាយថាជាទំនាក់ទំនងវិជ្ជមានជាមួយមេដឹកនំាកូរ៉េខាងជើងលោក គីមជុងអុន ។

ក្នុងពេលធ្វើសន្និសីទកាសែតមួយជាមួយប្រធានាធិបតីប្រទេសប៉ូឡូញ លោកត្រំាបាននិយាយថា“ប្រទេសអាមេរិក នឹងធ្វើការងារបានល្អប្រសើរជាមួយកូរ៉េខាងជើង ក្នុងរយៈពេលមួយជាកំណត់ ។ ខ្ញុំមិនចំាបាច់ប្រញាប់ពេកទេ “ ។​

លោកប្រធានាធិបតីអាមេរិក ​តែងតែនិយាយថា ​គាត់ និងមេដឹកនំាកូរ៉េខាងជើងមានទំនាក់ទំនងជាមួយគ្នាល្អប្រសើរណាស់ ។

អត្ថបទ ឆាយ វីកាល
ប្រភព ​រ៉យតឺ (១៣​.០៦.​១៩)