ប្រទេសចិននិយាយថាខ្លួនមានប្រព័ន្ធរាដាថ្មីដែលអាចដឹងពីទីតំាងយន្តហោះប្រយុទ្ធរបស់អាមេរិក

ចិន៖ ប្រទេសបាននិយាយថា ខ្លួនបានបង្កើតប្រព័ន្ធរ៉ាដាដាក់តាមសមុទ្រដែលអាចចាប់បានវត្តមានយន្តហោះប្រយុទ្ធរបស់អាមេរិក បើទោះជាយន្តហោះនោះកំពុងហោះនៅហួសឆ្ងាយពីភ្នែកដែលអាចមើលឃើញក៏ដោយ ។ អ្នកវិភាគនិយាយថាប្រព័ន្ធរ៉ាដាថ្មីរបស់ចិននេះ អាចគម្រាមដល់ការហោះហើររបស់យន្តហោះប្រយុទ្ធរបស់អាមេរិកនៅតាមសមុទ្រ ។

ប្រព័ន្ធរ៉ាដានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រទេសចិនដើម្បីរារំាងការលួចវាយប្រហារដោយយន្តហោះប្រយុទ្ធរបស់គូសត្រូវ ព្រមទំាងនាវាតាមសមុទ្រដែលស្ថិតនៅរាប់រយគីឡូម៉ែត្រ និងទោះជាស្ថិតក្នុងអាកាសធាតុ ដូចម្តេចក៏ដោយ ។

ក្រុមអ្នកផលិតប្រព័ន្ធរ៉ាដានោះ បាននិយាយថា រលកអេឡិចត្រូម៉ាញេទិក របស់ប្រព័ន្ធអាចរត់តាមផ្ទៃសមុទ្រ ដើម្បីចាប់បានវត្តមានដែលអាចជាការគម្រាមទំាងអាកាស និងទំាងសមុទ្រដល់ប្រទេសចិន ។

អត្ថបទ ឆាយ វីកាល
ប្រភព ប៊ីស៊ីណេស (១៣. ០៦. ១៩)​