មនុស្ស៤នាក់ត្រូវបានរថយន្តជិះកាត់ធ្វើការបាញ់ប្រហារនៅសហរដ្ឋអាមេរិក

អាមេរិក៖ ប៉ូលិសក្នុងតំបន់បាននិយាយថាកាលពីល្ងាចថ្ងៃសៅរ៍នេះមនុស្ស៤នាក់ត្រូវបានគេបាញ់អំឡុងពេលមានរថយន្តជិះកាត់មួយនៅក្រុង ហោសតុនសហរដ្ឋអាមេរិកក្នុងរដ្ឋតិចសាស ។

ប៉ូលិសបានបន្តទៀតថាជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុកមួយដោយមិនទាន់ដឹងពីស្ថានភាពរបស់ពួកគេនៅឡើយទេ។

ប៉ូលីសមិនបានបញ្ចេញព័ត៌មានស្តីពីជនសង្ស័យនោះទេប៉ុន្តែបានចង្អុលបង្ហាញថាពួកគេកំពុងស្វែងរកតាមចាប់រថយន្តម៉ូដែលចាស់មួយគ្រឿងម៉ាក នីសសាន់ អាល់ទីម៉ា ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១០.០៦.១៩)