នាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើដំណើរដោយមិនបានគ្រោងទុកទៅឯព្រះវិហារដែលរងការបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា

ស្រីលង្កា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ​បានមកគោរពអ្នកដែលត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធអ៊ីស្លាមដែលបំផ្ទុះគ្រាប់បែកក្នុងព្រះវិហារនៅប្រទេសស្រីលង្កាដោយលោកបានសន្យាគាំទ្រដល់ប្រទេសស្រីលង្កា ​ ។

ការចូលឈប់នៅស្រីលង្កាប៉ុន្មានម៉ោងនេះគឺជាផ្នែកមួយនៃដំណើរក្រៅប្រទេសលើកដំបូងរបស់លោកម៉ូឌីបន្ទាប់ពីឈ្នះឆ្នោតក្នុងអាណត្តិទីពីរ។ គាត់ត្រលប់មកពីប្រទេសម៉ាល់ឌីវ​កាលពីថ្ងៃសៅរ៍នេះ​​  ដោយលោកបានអំពាវនាវឱ្យមានសន្និសីទសកលមួយដើម្បីដោះស្រាយការគំរាមកំហែងភេរវកម្ម។

លោកម៉ូឌីបាននិយាយនៅលើបណ្តាញសង្គមធ្វីតធ័រថាទង្វើកំសាករបស់ភេវរករមិនអាចបំផ្លាញឆន្ទៈដ៏មុះមុតរបស់ប្រទេសស្រីលង្កាបានទេហើយប្រទេសឥណ្ឌានឹងគាំទ្រជាមួយប្រជាពលរដ្ឋស្រីលង្កាជានិច្ច។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០៦.១៩)