សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជាជប៉ុន(JCA

វិទ្យុជាតិកម្ពុជា៖ លោកជៀងយ៉ារ៉េត

នៅរសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki)ប្រធានសមាគមកម្ពុជា-ជប៉ុន។
សម្តេចតេជោហ៊ុនសែន បានស្វាគមន៍និងបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយក្នុងការជួបជាមួយលោក តាកាហាស៊ី ហ្វីមីអាគី និងសហ ការីរបស់គាត់ជាថ្មីម្ដងទៀត។
ក្នុងជំនួបនោះលោក តាកាហាស៊ី ហ្វីមីអាគី បានមានប្រសាសន៍ថា ថ្ងៃនេះលោកសូមចូលរួមអបអរសាទរដល់សម្ដេចតេជោចំពោះការថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយា កាសវិនិយោគនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា អ្វីដែលសម្ដេចបានមានប្រសាសន៍ក្នុងសិក្ខាសាលានេះ គឺពិតជាងាយយល់ហើយពិតជាសំខាន់ ជាពិសេសអំពីស្ថានភាពការវិនិយោគក្នុងប្រទេសកម្ពុជានេះ ។លោកក៏មានប្រ សាសន៍ផងដែរថា លោកចង់ដឹងអំពីទស្សនៈវិស័យរបស់សម្ដេចពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិមួយចំនួនជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកមកជប៉ុន និងចង់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា និងអា មេរិកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោបានគូសបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើ ងត្រូវតែរក្សានូវឯករាជភាព អធិបតេយ្យភាពយើង។មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេ ចតេជោបានមានប្រសាសន៍អំពីទស្សនៈមួយចំនួនទៀតអំពីស្ថានភាពនយោបាយទូទៅជាពិសេសគឺពាក់ព័ន្ធទៅនឹងក្រុមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិជាពិសេសពាក់ព័ន្ធទៅនឹងអនុសញ្ញាអន្តរជាតិស្ដីអំពីទំនាក់ទំនងការទូត។ អ្វីដែលសម្តេចបានគូសបញ្ជាក់នេះ សម្តេចតេជោក៏បានស្នើដល់លោក
តាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅសហរដ្ឋ អាមេរិកថា កម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយសម្តេចតេ ជោបានគូសបញ្ជាក់ថា ការវាយតម្លៃថាកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិកបែរងាកមកចាប់ចិននោះគឺខុសទាំងស្រុង។
ពាក់ព័ន្ធនឹងការវិនិយោគសម្តេចតេជោនៅតែបន្តអំពាវនាវអោយវិនិយោគិនជប៉ុន ទៅវិនិយោគនៅកម្ពុជាដែលចំនុចនេះកាលពីព្រឹក សម្តេចបានបង្ហាញក្នុងសិក្ខាសាលា ដែលមានវិនិយោគិនជប៉ុនមានការចាប់អារម្មណ៍ ចំពោះលក្ខខណ្្ឌនិងឱកាសល្អៗនៅក្នុងកម្ពុជា ជាពិសេសនៅថ្ងៃនេះ សម្ដេចបានប្រកាសលុបចោ លពន្ធកាត់ទុកមួយភាគរយនោះហើយ។
លោកប្រធានសមាគមកម្ពុជា-ជប៉ុន បានសម្តែងការរីករាយអំពីគោលជំហររបស់សម្ដេចតេជោដែលបានប្រកាសនៅក្នុងអង្គសិក្ខាសិលា ហើយមិនតែប៉ុ ណ្ណោះលោកនឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុនជាពិសេសសហគ្រាសតូចនិងមធ្យម ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា ទី១ចង់ឲ្យសមាគមបន្តជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា ទី២គឺចង់ឃើញឲ្យប្រទេសជប៉ុនបើកទីផ្សារបន្ថែមទៀតសម្រាប់នាំចូលកសិផល ផលិតផលកម្ពុជាពីប្រទេសកម្ពុជាទៅទីផ្សារជប៉ុន ហើយចំណុចទី៣ គឺសម្ដេចចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីឡើងពី ២០០០ លានដុល្លារ ទៅ៥០០០លាន ដុល្លារនាពេលពេលខាងមុខ៕