រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងចុះបញ្ជីដីធ្លីនិងដោះស្រាយវិវាទជួនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី
ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបានបង្ហាញពីកិច្ចខិតខំប្រឹងងប្រែងចុះបញ្ជីដីធ្លីនិងដោះស្រាយវិវាទដីធ្លីជួនប្រជាពលរដ្ឋ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនប្រកបដោយភាពបស្របច្បាប់ហើយឈានទៅបញ្ចប់ជម្លោះដីធ្លីនានានៅទូទំាងប្រទេស។

ឯឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដាក់ផែនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យចប់រួចរាល់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋស្តីពីការធានាសុវត្ថិភាពដីធ្លីនិងអចលទ្រព្យ ដែលទុកជាទុនសម្រាប់ការវិនិយោគនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងវិនិយោគិន។ ការបង្ហាញផែនការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះបានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីAlina Boicius អនុប្រធានផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអៈអាងថា ក្រសួងរៀបចំដែនដីបានបញ្ជាក់អំពីគោលជំហររបស់រាជ រដ្ឋាភិបាលក្នុងការធានានីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
ឯកឧត្តមបានបង្ហាញពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានលើវិស័យដីធ្លីក្នុងនោះ ការចុះបញ្ជីដីបានជាង៥ លាន២សែនក្បាលដីស្មើនឹងជាង ៧៤ ភាគរយនៃក្បាលដីសរុបប្រមាណ ៧លានក្បាលដី ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបានចំនួន ២៤ សហគមន៍ដោះស្រាយវិវាទដីធ្លីជាង៩៨០០ករណីនិងកំពុងបន្តដោះស្រាយករណីដែលប្រជាពលរដ្ឋបានស្នើសុំអន្តរាគមន៍ប្រមាណ ២០០០ពាន់ករណី។
(សំឡេង)សំដៅធ្វើឲ្យសង្គមជាតិនេះមានភាពសុខហើយវិវាទដែលមានពាក់ព័ន្ឋជាមួយការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចក៏យើងបានដំណើរការល្អប្រសើរឲ្យលឿនគួរឲ្យកត់សម្គាល់ដែលកិច្ចការជាការរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋយើងជាមួយនេះគឺជាដោះស្រាយវិវាទនៅទូទាំងប្រទេសយើងបានទទួលសំណូមពរពីរប្រជាពលរដ្ឋជាងមួយម៉ឺនករណីហើយក៏យើងបានដោះស្រាយវិវាទបានជាងប្រាំបួនពាន់ករណីហើយកំពុងបន្តដោះស្រាយជាងពីរពាន់ករណីទៀត។
លោកស្រីAlina Boiciusបានសំដែងការអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងវិស័យដីធ្លីនិងបានលើកឡើងដោយទី១អំពីនីតិវិធីក្នុងការពិនិត្យEBA ដែលបញ្ហាសម្បទានដីជាចំណុចមួយក្នុងការវាយតម្លៃទី២សុំការបញ្ជាក់លើបញ្ហាមួយចំនួនក្នុងការដោះស្រាយវិវាទកន្លងមកពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសរនាំចេញ វិធីសាស្រ្តនៃការដោះស្រាយនិងលទ្ធផលរំពឹងទុកនៅថ្ងៃទី ១២ ខែសីហាឆ្នាំ ២០១៩ខាង មុខ នៅក្នុងខេត្តចំនួន ៤ គឺខេត្តឧត្តរមានជ័យព្រះវិហារកំពង់ស្ពឺនិងខេត្តកោះកុង។ ទី៣ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារឲ្យស្របតាមស្តង់ដារនេះជាតិនិងអន្តរជាតិ និងទី៤ ការចូលរួមក្នុងការបង្កើតទំរងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិចដែលអាចឲ្យអ្នកពាក់ព័ន្ធចែករំលែកព័ត៌មានគ្នាបាននឹងធ្វើការឆ្លើយបំភ្លឺ។
លោកស្រីប្រធានប្រតិភូបានសំដែងអំណរគុណចំពោះរាល់ការឆ្លើយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងបានបញ្ជាក់ពីគោលបំណងនៃបេសកកម្មក្នុងគោលដៅសហការជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការការពារមិនឲ្យកម្ពុជាបាត់បង់EBAដើម្បីទុកជាគុណប្រយោជន៍រួមរបស់កម្ពុជានិងសហភាពអឺរ៉ុប៕