សាខាកាំកុងត្រូលស្មើឲ្យអាជីវករលក់ដូរចំណីអាហារនិងទំនិញ អនុវត្តនូវគោលការ លើកកំពស់សុវត្ថិភាពផ្នែកសុខភាព

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានចុះពិនិត្យចំណីអាហារនៅផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីដាស់ស្មារតីបងប្អូនអាជីវករលក់ដូរទំនិញគ្រប់ប្រភេទ ឲ្យអនុវត្តនូវគោលការណ៏លើកកំពស់សុវត្ថិភាពចំណីអាហារ រួមគ្នាថែរក្សាសុខភាព ស្របពេលនៅថ្ងៃទី០៩មិថុនាខាងមុខនេះ អាជ្ញាធរតាមបណ្តាក្រុងស្រុកបង្កើតកម្មវិធីរួមគ្នាពិសានំបញ្ចុក​ដើម្បីរក្សារវប្បធ៌មប្រពែណីជាតិខ្មែរយើង។
ក្នុងសកម្មភាពចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីស្ទឹងត្រែងថ្ងៃទី០៧មិថុនាឆ្នាំ២០១៩នេះ លោកគឹម ប្រុស មន្ត្រីសាខាកាំកុងត្រូលបានបញ្ជាក់ថា៖ គោលការណ៍លើកកំពស់សុវត្ថិភាព ចំណី អាហារ បងប្អូនអាជីវកររៀបចំទុកដាក់ដាក់ទំនិញឲ្យមានរបៀបរាបរយ-ចៀសវាងការលាយឡំគ្នា -ដាក់ត្រូវកំដៅថ្ងៃខ្លាំង -និងដាក់ផ្ទាល់ដីគ្មានអនាម័យ- ឬយកទំនិញហួសកាលបរិច្ឆេទមកលក់ ឬទំនិញគ្មានស្លាកសញ្ញាជាដើម។ លោកប្រធានបន្ថែមថា៖ប្រការនេះសូមបងប្អូនអនុវត្តឲ្យបានជាប្រចាំ ជាពិសេសក្នុងឱកាសដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរបង្កើតកម្មវិធីពិសានំបញ្ចុករួមគ្នាដើម្បីលើកគុណតម្លៃដល់ចំណីអាហារជាប្រពៃណីជាតិខ្មែរយើងគឺនំបញ្ចុកដែលជា(អន្តរកម្ម)ច្រើនរួមគ្នា ព្រោះការបរិភោគនំបញ្ចុកមាន-ទឹកសម្លនិងបន្លែអន្លក់គ្រប់មុខ-ហើយត្រូវចេះជ្រើសរើសឱ្យមានគុណភាពនិងអនាម័យ។
លោកស្រី លីម ចន្នីអ្នកផលិតនំបញ្ចុកនៅភូមិស្រែពោធិន៍សង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងបាន
ទទួលស្គាល់ថា៖ចំណីអាហារខូចគុណភាពឬផលិតខ្វះអនាម័យ ហើយពេលខ្លះម្ចាស់អាជីវកម្មផលិតមិនត្រឹមត្រួវពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាព។លោកស្រីសាទរចំពោះណែនាំរបស់ មន្ត្រីសាខាកំកុងត្រូលព្រោះជាប្រយោជន៏ការពារនិងលើកកម្ពស់សុខភាពទាំងអស់គ្នា ហើយក្នុងនាមអ្នកផលិតនំបញ្ចុកក៍ខិតខំសម្រិតសម្រាំងទាំងផ្នែកគុណភាព-អនាម័យ-រស់ជាតិ-និងបរិមាណ-ដើម្បីបំរើឱ្យអតិថិជន។
លោកស្រី ហុង គឹមហ៊ួយ អាជីវករចាកចែយទំនិញនៅក្រុងស្ទឹងត្រែងបានយល់ឃើញថា៖បច្ចុប្បន្ននេះការនាំចូលទំនិញ បងប្អូនអាជីវករតែងមានការប្រុងប្រយ័ត្នព្រោះធ្លាប់ទទួលការណែនាំពីមន្ត្រីសាខាកាំកុងត្រូលជារឿយៗរួចមកហើយ។លោកអះអាងថាៈប្រជាពលរដ្ឋយើងក៍ចេះដឹងច្រើនដែរពេលមកទិញទំនិញពួកគាត់បានប្រុងប្រយ័ត្នណាស់ដោយចេះមើលកាលបរិច្ឆេទប្រើប្រាស់បានត្រឹមត្រូវហើយអ្នកលក់ចង់ឲ្យមានអតិថិជនគាំទ្រឲ្យបានច្រើនផងដែរ។
សូមបញ្ជាក់ថា៖ជាមួយការត្រួតពិនិត្យនេះមន្ត្រីសាខាកាំកុងត្រូល បាន អប់រំផងនឹងចំណីអាហារណាដែលមានគុណភាពនិងមានការអនាម័យល្អ មន្ត្រីយើងបានដកហូតយកមកទុកដុតកំទេចចោល មិនបន្តទុកឲ្យលក់ទៀតឡើយហើយថ្ងៃក្រោយបើមាននៅបន្តលក់នោះត្រូវផាក់ពិន័យទៅតាមច្បាប់៕