បច្ចេកវិទ្យាយោធារបស់ចិនអាចនឹងស្មើនឹងបច្ចេកវិទ្យារបស់អាមេរិក

ចិន៖ តាមរបាយការណ៍ថ្មីមួយបានព្រមានថាកងទ័ពប្រទេសចិនជិតសម្រេចបាននូវភាពស្មើគ្នាខាងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកហើយ   ដែលនេះជាផ្នែកមួយ​នៃផែនការរយៈពេលវែងសម្រាប់ក្រុងប៉េកាំងដើម្បីអភិវឌ្ឍកងកម្លាំងយោធាឲ្យលេចធ្លោក្នុងពិភពលោក។

របាយការណ៍ដែលត្រូវបានសរសេរដោយអតីតអនុរដ្ឋមន្ត្រីការពារជាតិលោករ៉ប់បឺដ វឺក (Robert Work) និងអតីតជំនួយការពិសេសរបស់លោកបានព្រមានថា​​​   ការគ្រប់គ្រងយោធាលើសកលលោករបស់អាមេរិកអាចនឹងត្រូវបញ្ចប់នៅពេលបច្ចេកវិទ្យាកងទ័ពប្រទេសចិនបានរីកចម្រើនឡើង។

របាយការណ៍នេះបានឱ្យដឹងថាទីក្រុងប៉េកាំងបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសម្រាប់អភិវឌ្ឍន៍កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះរវាងឆ្នាំ ១៩៩៦ និង ២០១៥ ។ បច្ចុប្បន្នប្រទេសចិនមានថវិកាយោធាធំបំផុតលំដាប់ទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីគ (០៧.០៦.១៩)