ថ្ងៃបុណ្យឯករាជ្យលើកទី ២៤៣ របស់សហរដ្ឋអាមេរិក ប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩​ — អគ្គកុងស៊ុលអាម៉េរិកប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំពិធីបុណ្យរំលឹកខួបឯករាជ្យ​លើក​ទី ២៤៣នៅប្រទេសវៀតណាមកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ​។

នៅក្នុងការថ្លែងនៅឯពិធីនេះ លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការ​ប្រជាជនរដ្ឋធានី បានសម្តែងនូវជំនឿថា ការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរវៀតណាម- អាម៉េរិក នឹងបន្តរីកចម្រើន និងឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន។ លោកបានអះ​អាង​ថា ​ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ និងវិទ្យាសាស្រ្តរបស់ប្រទេស ទីក្រុងហូជីមិញ​តែងតែធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងសកម្មភា សហប្រតិបត្តិការជាច្រើន។

ពាណិជ្ជកម្មរវាងភាគីទាំងពីរ បានឈានដល់៨,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ អាម៉េរិក គឺជាប្រទេសនាំចូលដ៏ធំជាងគេទី៤ ​នៃផលិតផលរបស់ទីក្រុងហូជីមិញ នឹង​ជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមបណ្តាប្រទេស និងដែនដីចំនួន១០៦​ដែលវិនិយោគ​ទុន​នៅក្នុងទីក្រុងនេះ ដោយមានជិត ៤០០ គម្រោងដែលមានទុនប្រមាណជិត ១ប៊ីលាន​ដុល្លារអាម៉េរិក។

លោក Tuyen បាននិយាយថា ទីក្រុងហូជីមិញបានបង្កើតកិច្ចសហប្រតិបត្តិការ ប្រកប​ដោយ សុភវិនិច្ឆ័យក្នុងវិស័យអប់រំជាមួយសហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅវៀតណាមលោក Daniel Kritenbrink បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិកស្ថិតក្នុងលំដាប់កំពូលក្នុងប្រវត្ដិសាស្ដ្រ ដូចដែលបាន​បង្ហាញដោយការរៀបចំប្រកបដោយជោគជ័យរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលអាម៉េរិក-កូរ៉េ​ខាងជើងនៅទីក្រុងហាណូយកាលពីខែកុម្ភៈ ឆ្នាំ២០១៩ នឹងដំណើរទស្សនកិច្ចទៅវៀតណាម​ដោយ​ប្រធានាធិបតីអាម៉េរិក។

លោកបាននិយាយទៀតថា ទំនាក់ទំនងនេះ ត្រូវបានពង្រឹងតាមរយៈដំណើរទស្សនកិច្ច​នៃយន្តហោះដឹកជញ្ជូនយន្តហោះរបស់អាម៉េរិក ទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៨ ដោយកិច្ចសហប្រតិបត្តិការក្នុងការព្យាបាលសារធាតុគីមីពុល Agent Orange/Dioxin នៅក្នុងព្រលានយន្តហោះ​ Bien Hoa និងការជួយដល់ប្រទេសវៀតណាមក្នុងសកម្មភាព រក្សាសន្តិភាពរបស់ អ.ស.ប។ ចំពោះកិច្ចទំនាក់ទំនងរវាងប្រជាជន និងប្រជាជនត្រូវបានជំរុញផងដែរ ដោយនិស្សិតវៀតណាមជាង ៣០.០០០ នាក់បន្តការសិក្សានៅសហរដ្ឋ-អាមេរិក៕

( ប្រភព VNA:  បកប្រែដោយលោក មាស សំអុល )