ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រើនរំលឹកដល់ក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ ចំពោះគ្រូពេទ្យ ត្រូវឲ្យមានវិជ្ជាជីវៈនិងការទទួលស្គាល់ត្រឹមត្រូវ

០៦ ខែមិថុនា ២០១៩

ភ្នំពេញ៖  សម្តេចតេជោ បានក្រើនរំលឹកទៅដល់ក្រសួងសុខាភិបាលត្រូវពិនិត្យដោយយកចិត្តទុកដាក់ ដោយមិនត្រូវឱ្យមានគ្រូពេទ្យគ្មានការទទួលស្គាល់ច្បាស់លាស់នោះទេ។            សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋសាស្រ្ត នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី ៦ មិថុនានេះ។

សម្តេចតេជោ បន្ថែមថា សាកលវិទ្យាល័យដែលបណ្តុះបណ្តាលលើវេជ្ជសាស្ត្រក៏ត្រូវតែធ្វើការសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើយ៉ាងណាឱ្យនិស្សិតដែលចេញពីសាកលវិទ្យាល័យរបស់ខ្លួនមានការទទួលស្គាល់ត្រឹមត្រូវ។សម្តេចតេជោ បន្តថា ទោះបីរាជរដ្ឋាភិបាលមានការចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែបញ្ហាគ្រូពេទ្យគ្មាន បញ្ញាបត្រ និងវិជ្ជាជីវៈច្បាស់លាស់ដើរចាក់ថ្នាំ ក៏នៅតែបន្តមាន នៅតាមភូមិ ឃុំ។ សម្តេចតេជោ បញ្ជាក់ថា វិស័យសុខាភិបាលនេះ បើទោះបីជាសិក្សានៅសាលារដ្ឋ និងសាលាឯកជនក្តី ត្រូវឲ្យមានប្រពន្ធ័តែមួយ៕