លោកប្រាយុទ្ធចាន់អ៊ូចារត្រូវបានជ្រើសតំាងជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ

ថៃ៖ លោកឧត្តមសេនីយ ​ប្រាយុទ្ធចាន់អ៊ូចារ ត្រូវបានជ្រើសតំាងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ។ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយ លោក ឈួនលីកប៉ៃ ប្រធានសភារបស់ប្រទេសថៃកាលពីថ្ងៃពុធនេះ ។

លោកប្រាយុទ្ធចាន់អ៊ូចារ ទទួលបានសំឡេង ៥០០ ក្នុងពេលដែលបេក្ខជនជាគូប្រជែងរបស់គាត់លោក ថាណាថន យ៉ុងរ៉ុងគ្រួងគីត ទទួលបានសំឡេង ២៤៤ ដោយមានសំឡេង អនុបវាទ បី ។

របបយោធាក្នុងប្រទេសថៃ បានឡើងកាន់អំណាចក្នុងប្រទេសថៃអស់ចំនួន ៥ ឆ្នំានិងបានហាមឃាត់មិនឲ្យមានសកម្មភាពនយោបាយ មិនឲ្យមានការជជែកពិភាក្សាគ្នារឹតត្បិតការផ្សព្វផ្សាយរបស់កាសែតក្នុងស្រុក និងឃាត់ខ្លួនអ្នកប្រឆំាង ក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតកាលពីថ្ងៃទី ២៤ ខែ មីនា កន្លងមកនេះ ។​

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៦.០៦.១៩)