អ្នកគាំទ្រ IS បំផ្ទុះគ្រាប់បែកអត្តឃាត នៅខាងក្រៅស្នានីយប៉ូលិសក្នុងប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា  ឆ្នាំ២០១៩ — អ្នកនាំពាក្យប៉ូលិសជាតិឧត្តមសេនីយ៍ត្រី Dedi Prasetyo បាននិយាយពីថ្ងៃអង្គារថា បុរសម្នាក់ដែល មានឥទ្ធិពលលើដោយក្រុមភេរវជន IS នោះបានបំផ្ទុះគ្រាប់បែកដែលចងភ្ជាប់ជាមួយគាត់ នៅខាងក្រៅ ស្ថានិយប៉ូលិសមួយក្នុងខេត្តហ្សាវ៉ាកណ្តាល របស់ប្រទេសឥណ្ឌូណេស៊ី នៅមុនពាក់កណ្តាលយប់ថ្ងៃចន្ទ ។

ការវាយប្រហារអត្តឃាតនេះបានកើតឡើងមិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីប៉ូលិសបានលុបចោលស្ថានការណ៍ប្រុងប្រយ័ត្នភេរវកម្មនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ នៅពេលដែលពួកសកម្មប្រយុទ្ធមាន ផែនការសម្ងាត់បើកធ្វើការវាយប្រហារអត្តឃាត ក្នុងអំឡុងថ្ងៃប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីនោះ ។

អ្នកនាំពាក្យនោះបាននិយាយថា អ្នកដាក់គ្រាប់បែកនេះបានបំផ្ទុះគ្រាប់បែកនោះនៅម៉ោង ២២: ៣០នាទីយប់ម៉ោងក្នុងស្រុកនៅខាងក្រៅស្ថានីយត្រួតត្រាចរាចរដែលស្ថិតនៅឯ  Simpang Tiga Tugu Kartasura សង្កាត់ Sukoharjo ។ អ្នកបំផ្ទុះគ្រាប់បែកនោះបានរងរបួសដោយឡែកគ្មាន អ្នកដទៃណាមួយ បានប៉ះពាល់ឡើយ ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ផ្អែកលើការស៊ើបអង្កេតឱ្យដឹងថា ឧក្រិដ្ឋជននេះមាន ឥទ្ធិពលលើតាមរយៈការបង្រៀនរបស់ IS  ។ លោក Prasetyo បាននិយាយថា ការស៊ើបអង្កេតថែមទៀតត្រូវបានគេធ្វើឡើង ដើម្បីស្វែងរកឱ្យ ឃើញថា តើអ្នកបំផ្ទុះគ្រាប់បែកនេះមានជាប់ទាក់ទងជាមួយក្រុមភេរវជន ឬបណ្តាញដែលធ្វើប្រតិបត្តិការក្នុងប្រទេសនេះដែរ​ឬ យ៉ាងណានោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )