មេដឹកនាំគណបក្ស Future Forward  នឹងប្រកួតជាមួយ លោក ប្រាយុទ្ធ ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មីថៃ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩  — មេដឹកនាំគណបក្ស Future Forward  របស់ប្រទេសថៃ លោក Thanathorn Juangroongruangkit នឹងធ្វើការប្រកួតប្រជែងជាមួយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់- អូ -ចា ( Prayut Chan –o – cha )  សម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃពុធនេះ ។

អ្នកនាំពាក្យគណបក្ស Future Forward   លោក  Phannikar Wanich  បាននិយាយពីថ្ងៃអង្គារថា របស់ដែលហៅថា សម្ព័ន្ធភាពមាន ៧គណបក្ស ដឹកនាំដោយគណបក្សភឿថៃ ( Pheu Thai  ) បានសម្រេចតែងតាំងលោក Thanathorn ធ្វើជាបេក្ខជនសម្រាប់នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំសភាតំណាង  –  ព្រឹទ្ធ សភារួមនៅថ្ងៃពុធនេះ​ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ។

លោក Thanathorn នឹងធ្វើការប្រកួតប្រជែងជាមួយ លោក ប្រាយុទ្ធ ដែលត្រូវបានតែងតាំងធ្វើជាបេក្ខជនសម្រាប់ នាយករដ្ឋមន្ត្រីដោយគណបក្ស បាឡាង ប្រាចារ៉ាត ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីជួយលោក ឱ្យបន្តកាន់អំណាចតទៅទៀតបន្ទាប់ពីការបោះឆ្នោតថ្ងៃ ២៤ ខែមីនា ។

លោក Phannikar  បាននិយាយថា គណបក្សភឿថៃ ដែលពីមុនបានតែងតាំង បេក្ខជន៣រូប សម្រាប់ នាយករដ្ឋមន្ត្រីនោះបានព្រមព្រៀងគ្នាជាចុងក្រោយទុកបេក្ខភាពនេះ ឱ្យមេដឹកនាំគណបក្ស Future Forward    ដើម្បីធ្វើការប្រកួតប្រជែងជាមួយ លោក ប្រាយុទ្ធ សម្រាប់តំណែងកំពូលរបស់រដ្ឋាភិបាល ។

បេក្ខជនគណបក្សភឿថៃទាំងនោះ គឺអ្នកចាត់ចែងយុទ្ធនាការបោះឆ្នោតរបស់គណបក្សលោក Sudarat Keyuraphan​,  អតីតរដ្ឋមន្ត្រីដឹកជញ្ជូន លោក  Chadchart Sittipunt  និងអតីតរដ្ឋមន្ត្រីយុត្តិធម៌លោក Chaikasem  Nitisiri  នឹងទទួលបានសំឡេងឆ្នោតតិចជាង លោក Thanathorn នេះ បើតាមអ្នកនាំពាក្យគណបក្ស Future Forward   ឱ្យដឹង​ ។

សមាជិកសភាសរុបទាំងអស់៤៩៩រូប និងព្រឹទ្ធសមាជិក២៥០រូប នឹងធ្វើការបោះឆ្នោតសម្រាប់ នាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំសភារួមនៅថ្ងៃពុធនេះ ។ សមាជិកសភាដែលបាត់ខ្លួនតែម្នាក់គត់ គឺលោក Thanathorn ដែលបច្ចុប្បន្នភារកិច្ចសមាជិកសភា របស់លោកបានព្យួរដោយតុលាការដូច្នេះលោកមិនអាចធ្វើការបោះឆ្នោតបានទេ​ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )