អង្គការសហប្រជាជាតិទំនងជាអស់ថវិការផ្គត់ផ្គង់នៅក្នុងខែសីហាខាងមុខ

អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីយ៉ូ  ហ្គុយទែររ៉េស ​​កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយគាំទ្រដល់អង្គការនិងដោះស្រាយស្ថានការណ៍ហិរញ្ញវត្ថុដែលកំពុងយ៉ាប់យ៉ឺន។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំផ្លូវការនៃគណៈកម្មាធិការ ​ ទី ៥  ថាទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីទប់ស្កាត់ការចំណាយនៅឆ្នាំនេះក៏ដោយក៏ ថវិកាផ្គត់ផ្គង់នឹងអស់ក្នុងខែសីហាខាងមុខដូច្នេះយើងត្រូវការខ្ចីពីមូលនិធិផ្សេងៗ ។

អ្វីដែលជាមូលហេតុចម្បងនៃវិបត្តហិរញ្ញវត្ថុដែលកាន់តែយ៉ាប់យ៉ឺនឡើងរបស់អង្គការក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះគឺដោយសារការកើនឡើងនូវប្រាក់ជំពាក់ពីប្រទេសជាសមាជិកទាំងថវិកាជាតិនិងថវិកាថែរក្សាសន្តិភាព ដែលមិនបានផ្តល់ឲ្យទាន់ពេលវេលា។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៦.១៩)