ប្រទេសចិនណែនំាពលរដ្ឋឲ្យប្រុងប្រយ័ត្នអំពីការធ្វើដំណើរទៅសហរដ្ឋអាមេរិក

ចិន៖ ក្រសួងវប្បធម៌និងទេសចរណ៍របស់ប្រទេសចិនកាលពីថ្ងៃអង្គារបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយដល់ពលរដ្ឋចិនឲ្យធ្វើការប្រុងប្រយ័ត្នពេលដែលធ្វើដំណើរទៅលេងសហរដ្ឋអាមេរិក។

ដោយកត់សម្គាល់ពីការកើនឡើងនៃការបាញ់ប្រហារ, ប្លន់និងលួច ក្នុងសហរដ្ឋអាមេរិកនាពេលថ្មីៗនេះក្រសួងបានព្រមានអ្នកទេសចរចិនឱ្យមានការប្រុងប្រយ័ត្នយ៉ាងពេញលេញអំពីហានិភ័យក្នុងការធ្វើដំណើរនៅទីនោះ។

ក្រសួងវប្បធម៌និងទេសចរណ៍របស់ប្រទេសចិនបានជំរុញឱ្យពលរដ្ឋចិនសិក្សាអំពីស្ថានភាពសន្តិសុខសាធារណៈ​   ច្បាប់និងបទបញ្ជាផ្សេងៗទាក់ទងនឹងគោលដៅទេសចរណ៍ដើម្បីលើកកំពស់ការយល់ដឹងអំពីសុវត្ថិភាពនិងបង្កើនការប្រុងប្រយ័ត្ន។ ការក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្ននេះមានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (០៥.០៦.១៩)