សម្តេចតេជោ ហ៊ុន សែនទទួលជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត

ភ្នំពេញ៖
នៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩នេះ បន្ទាប់ ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីថ្មី ប្រចាំនៅកម្ពុជារួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារបន្តជាមួយឯកឧត្ត ម សន សៃស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រីឡាវ នៅ វិមានសន្តិភាព។

ឯកឧត្តម សន សៃស៊ីផាន់ដន បានទទួលផ្តាំផ្ញើសួរសុខទុក្ខអំពីនាយករដ្ឋមន្ត្រីឡាវ គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលកន្លងមកតែងតែជួយគាំទ្រដល់ប្រទេសឡាវ។

ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោ ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា​នៅពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធ ន៍អំពីការអភិវឌ្ឍកម្ពុជា ដើម្បីយកទៅអនុវត្តនៅប្រទេសឡាវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ នូវអ្វីដែលជាការកត់សម្គាល់របស់​​ឯកឧត្តមនោះគឺព្រះរាជាណាចក្រកម្ពុជានៅពេលបច្ចុប្បន្ននេះ មានការរីកចម្រើនយ៉ាងខ្លាំងជាពិសេសអគារខ្ពស់ៗបានរីកស្គុះស្គាយ ហើយជីវភាពប្រជាពលរដ្ឋក៏មានភាពល្អប្រសើរឡើង ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រដល់វិនិយោគគិនឡាវនៅកម្ពុជា ជាពិសេស ធនាគារឡាវ BIC ក៏ដូចជាអ្នកវិនិយោគផ្សេងៗ និងការគាំទ្រដល់ការទិញថាមពលអគ្គិសនីពីប្រទេសឡាវផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃប្រទេសឡាវ ហើយក៏បានមានប្រ សាសន៍ធ្វើការណែនាំថាករណីវិស័យ ធនាគារ ដើម្បីអោយទទួលបាននូវភាពជោគជ័យនោះ គឺធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ដល់ការផ្ដល់កម្ចីដល់វិស័យឧស្សាហកម្ម និងសិប្បកម្ម។ ពាក់ព័ន្ធនឹងវិស័យថាមពលវិញ សម្ដេចតេជោនាយករដ្ឋ មន្ត្រី បានថ្លែងអំណរគុណដល់ភាគីឡាវផងដែរ ដែលឆ្នាំនេះបានលក់ថាមពលអគ្គិសនីឲ្យប្រទេ សកម្ពុជាបានចំនួន ១៨ មេហ្គាវ៉ាត់ ដែលថាម ពលអគ្គិសនីនេះកំពុងតែប្រើប្រាស់នៅខេត្តកំពង់ ធំ និងខេត្តព្រះវិហារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសា សន៍ណែនាំ ក៏ដូចជាផ្តល់នូវអនុសាសន៍ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជានិងឡាវគប្បីធ្វើយ៉ាង ណាជំរុញឲ្យមានការរីកចម្រើនកាន់តែធំថែម ទៀត ជាពិសេសវិស័យទេសចរណ៍ វិស័យវប្បធម៌ និងវិស័យវិនិយោគ ក៏ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។ លើសពីនោះទៀត ក៏មិនត្រូវកាត់ផ្ដាច់ពីវិស័យថាមពលនោះទេ ដោយសម្ដេចតេជោនា យករដ្ឋមន្ត្រិ បានមានប្រសាសន៍ថា យើងគប្បីយ៉ាងណាលើកយកវិស័យថាមពលជាវិស័យអា ទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាមួយគ្នានេះផងដែរទាក់ទងនឹងទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ គប្បីណាដាក់បញ្ជូលទៅលើផ្នែក ការទិញ-លក់ នៃវិស័យថាមអគ្គិសនីនេះផងដែរ៕