ប្រមុខរាជរដ្ឋាភិបាលសន្យាឆ្នាំក្រោយមិនអោយមានភាពរអាក់រអួលផ្នែកថាមពលអគ្គិសនី ទៀតឡើយ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ០៣.មិថុនា.២០១៩

ភ្នំពេញ៖  ប្រមុខរាជរដ្ឋាភិបាលសន្យាឆ្នាំក្រោយមិនអោយមានភាពរអាក់រអួលផ្នែកថាមពលអគ្គិសនី ទៀតឡើយ ដើម្បីកុំឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រួមទំាងរំាងស្ទះដល់សង្វាក់ផលិតកម្មនិងសេដ្ឋកិច្ចជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី៣ ខែមិថុនាបានឲ្យដឹងថា បញ្ហាអគ្គិសនីគ្មានស្ថេរភាពក្នុងការផ្គត់ផ្គង់នៅឆ្នាំនេះបានក្លាយជាបទពិសោធន៍និងផ្ដល់មេរៀនជាច្រើនដល់រាជរដ្ឋាភិបាលក្នុងការខិតខំរកវិធីដោះស្រាយមិនអោយកើតមានបញ្ហាច្រំដែរៗនៅឆ្នាំខាងមុខទៀតទេ។

សម្តេចតេជោបានបញ្ជាក់ថា ការដោះស្រាយកុំអោយមានបញ្ហាអស្ថេរភាពផ្នែកថាមពលអគ្គិសនីនៅឆ្នាំខាងមុខនេះ គឺរាជរដ្ឋាភិបាលត្រៀម ដាក់អោយដំណើរការរោងចក្រកផលិត ថាមពលអគ្គិសនីមួយចំនួនទៀតដែលផលិតដោយធ្យូងថ្ម រួមទំាងកិច្ចសហការជាមួយប្រទេស ជិតខាងដើម្បីបញ្ជាទិញថាមពលអគ្គិសនីដែលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក។

សម្តេចតេជោបានអៈអាងថា ការខិតខំរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យអគ្គិសនីនេះ គឺដើម្បីឆ្លើយតបទៅនឹងមត្រូវការប្រើប្រាស់និងសង្វាក់ផលិតកម្មរបស់ប្រជាពលរដ្ឋ ដូច្នេះនឹងធ្វើឲ្យប្រជាពលរដ្ឋអស់ក្តីបារម្ភពីបញ្ហាខ្វះថាមពលអគ្គិសនីតទៅទៀតឡើយ។

សំឡេង« ឆ្នាំក្រោយភ្នំពេញគ្មានហេតុផលនិយាយថាខ្វះអគ្គិសនីហើយត្រូវកាត់ទៀតទេ ហើយម៉ាស៊ីននឹងដាក់ដំណើរការជាបន្តបន្ទាប់ម៉ាស៊ីន ខ្លះកំពុងតម្លើងដូចជាក្រុមហ៊ុនមកពីម៉ាទ្បេស៊ីកំពុងតម្លើងនៅឯក្រុងព្រះសីហនុ១៣៥ មេហ្គាវ៉ាត់  ហើយក៏យកម៉ាស៊ីនពីក្រុមហ៊ុនស៊ីអ៊ី របស់អាមេរិកមកដំឡើងហើយក្រុមហ៊ុនអ្នកតម្លើងគឺក្រុមហ៊ុនជប៉ុន  យើងនឹងបង្កើនសមត្ថភាពផលិតដោយប្រើធ្យូងថ្ម។ពេលខ្ញុំទៅជប៉ុននេះបានពិភាក្សា ហើយដើម្បីឲ្យគាត់ជួយដំណើរការដែលទាក់ទិនទៅនឹងបញ្ហាអគ្គិសនីក្នុងនេះសុំឱ្យគាត់ផ្ដល់នូវ ហិរញ្ញទានដើម្បីបន្តតង់ស្យុងខ្ពស់ពីព្រំដែនឡាវមកដល់ភ្នំពេញយើងបានចរចារជាមួយឡាវហើយនៅថ្ងៃនោះ ពេលដែលទទួលទានអាហារយើងក៏ត្រូវឆ្លៀតពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ។ឡាវមានអគ្គិសនីប៉ុន្តែឡាវគ្មានប្រភពទីផ្សារនាំចេញទៅដែរអញ្ចឹងយើងខិតខំកសាងបណ្ដាញភ្ជាប់ពីឡាវចូលមកកាន់កម្ពុជារបស់យើងចូលមកដល់ទីក្រុងភ្នំពេញ។ តុងស្យុងខ្ពស់ ៥០០គីឡូវ៉ុល ដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រ។ វារីអគ្គសនីមិនឃ្លាតឆ្ងាយពីព្រំដែនកម្ពុជាឡើយ។ឡាវនិងលក់ឲ្យកម្ពុជាហើយយើងចង់បានដោយសារឡាវមានធ្យូងថ្មមួយកន្លែងនៅក្នុងប្រទេសឡាវតែម្ដង។ ហើយគាត់ទៅដាក់អគ្គិសនីនៅទីនោះ តែម្តង១៧០០មេហ្គាវ៉ាត់លក់ឲ្យយើងទាំងអស់ចឹងយើងមានតម្លៃស្ថេរភាពនៅក្នុងប្រទេសរបស់យើងធ្យូងថ្មរបស់យើងមិនទាន់មានលទ្ធភាពដើរនិងផលិតអគ្គិសនីនោះទេ។ ហើយកន្លែងដែលផលិតអគ្គិសនីក៏យើងមិនអាចរកឃើញប្រភពផ្សេងពីណាពិតហើយ បង្កើនការផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ។យើងត្រូវមានទឹកប្រើរដូវវស្សា រដូវប្រាំងបូកដោយវារីអគ្គិសនីផង ធ្យូងថ្មផងដើរដោយហ្គាសផង ដើរដោយប្រេងឥន្ធនៈ យើងដាក់មកទីក្រុងភ្នំពេញ៤០០ មេហ្គាវ៉ាត់ យកមកពីប្រទេសអាល្លឺម៉ង់និងប្រទេស ហ្វាងឡង់ ដោយប្រើប្រេងឥន្ធនៈ។ ភ្នំពេញយើងប្រើតែ ៣០មេហ្គាវ៉ាត់ឥឡូវឡើងទៅដល់១០០មេហ្គាវ៉ាត់។វាជាចំនួនមួយកើនឡើងខ្លាំង ផែនការអគ្គីសនីត្រូវរៀបចំឡើងវិញឲ្យទាន់នឹងការលូតលាស់របស់ប្រទេស»