អ៊ីរ៉ង់និយាយថា ថាមពលមីស៊ីលរបស់អ៊ីរ៉ង់មិនអាចចរចាបានឡើយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា  ឆ្នាំ២០១៩ — អនុប្រធានកងទ័ពទទួលបន្ទុកកិច្ចការសម្របសម្រួល ឧត្តមសេនីយ៍​ Rear Admiral Sayyari ដោយបានលើកឡើងពីការកត់សម្គាល់ថ្មីៗរបស់មេដឹកនាំបដិវត្តអ៊ិស្លាមលោក Ayatollah Seyed Ali Khamenei បានកត់សម្គាល់ថា សមត្ថភាពការពារ និងមីស៊ីលរបស់អ៊ីរ៉ង់​នឹងមិនត្រូវបានចរចាឡើយ។

លោក Sayyari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ថា សម្តីរបស់មេដឹកនាំ​ជាន់​ខ្ពស់​អំពីលទ្ធភាព​នៃការចរចាអំពីសមត្ថភាពការពារ និងមីស៊ីលរបស់អ៊ីរ៉ង់ គឺមានលក្ខណៈ​ច្បាស់​លាស់។

ឧត្តមសេនីយ៍រូបនេះបានសង្កត់ធ្ងន់ថា ពួកអឺរ៉ុបអាចមានក្តីប្រាថ្នា និងសុបិន្តច្រើន ប៉ុន្ដែយើងនឹងមិនអនុញ្ញាតឱ្យពួកគេសម្រេចក្តីសុបិននៃកិច្ចចរចាមីស៊ីលជាមួយអ៊ីរ៉ង់បានទេ។

មេបញ្ជាការរូបនេះ ក៏បានច្រានចោលនូវលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក​ដោយប្រៀបធៀបពួកគេទៅនឹងថ្នាំពុលដ៏សាហាវ។

ក្នុងសេចក្តីអធិប្បាយកាលពីខែមុនលោក Ayatollah Khamenei បានច្រានចោលគំនិត​នៃ​ការចរចាជាមួយសហរដ្ឋអាមេរិកដោយនិយាយថា ការចរចាគឺជាថ្នាំពុល។ ដរាបណា​សហរដ្ឋអាមេរិកបន្តធ្វើអ្វីដែលខ្លួនធ្វើឥឡូវនេះ ដូចជា អ៊ីម៉ាម ធ្លាប់បាននិយាយថា ដរាបណា​គាត់មិនធ្វើដូចជាមនុស្សដែលសមរម្យទេនោះ គឺជារបៀបដែលគាត់បាននិយាយពាក្យនេះ ដូច្នេះថា ការចរចារបស់យើងជាមួយសហរដ្ឋអាមេរិក គឺជាថ្នាំពុល ហើយលើសពីនេះទៀត​ជាមួយ​រដ្ឋបាលបច្ចុប្បន្ននេះ។

កាលពីថ្ងៃអាទិត្យលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកបាន​និយាយថា សហរដ្ឋអាមេរិកនឹងមានឆន្ទៈនិយាយទៅកាន់អ៊ីរ៉ង់ នៅពេលវាចាប់ផ្តើមប្រព្រឹត្តទៅ​ដូចជាប្រទេសធម្មតា។ ក្រសួងការបរទេសអ៊ីរ៉ង់បានចោទប្រកាន់លោក Pompeo ថា បាននឹងកំពុងលេងពាក្យសម្ដី ហើយបាននិយាយថា ការផ្លាស់ប្តូរមួយអាចប្រព្រឹត្តបាន ហើយមិន​គ្រាន់តែវោហារសាស្ត្រនោះទេ គឺចាំបាច់សម្រាប់ «ការជជែកណាមួយដែលនឹងកើតឡើង» ជាក់ស្តែង៕

( ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល )