ឈ្មួញក្នុងប្រទេសអាមេរិកគ្រោងនឹងឡើងថ្លៃទំនិញនៅពេលមានការតម្លើង​ពន្ធលើទំនិញនំាចូលពីចិនជិតមកដល់

អាមេរិក៖ អ្នកលក់ទំនិញនៅសហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភនៃការដំឡើងពន្ធលើទំនិញរបស់ចិននិងការបង្កើនពន្ធលើការនាំចូលរបស់ចិននាពេលអនាគតអាចនឹងបង្ខំពួកគេឱ្យបង្កើនតម្លៃទំនិញ។

កាលពីពាក់កណ្តាលខែមុនក្រុមហ៊ុន វាលម៉ាត ក៏បានបង្ហាញពីការដំឡើងថ្លៃទំនិញសម្រាប់ផលិតផលដែលខ្លួនបានលក់ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការតំឡើងពន្ធបន្ថែមដែល ក្រុង វ៉ាស៊ីនតោន បានដាក់លើទំនិញរបស់ចិន។អ្នកលក់រាយនៅសហរដ្ឋអាមេរិកពឹងផ្អែកយ៉ាងខ្លាំងលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិនដែលមានប្រហែល ៤១ ភាគរយនៃសម្លៀកបំពាក់ទាំងអស់, ៧២ ភាគរយនៃស្បែកជើងនិង ៨៤ ភាគរយនៃទំនិញធ្វើដំណើរក្នុងឆ្នាំ ២០១៧ ។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ១០ ខែឧសភារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនពន្ធបន្ថែមលើការនាំចូលរបស់ចិនពី ១០ ទៅ ២៥​ភាគរយហើយបានគំរាមបង្កើនពន្ធលើការនាំចូលរបស់ចិនបន្ថែមទៀត។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៣.០៦.១៩)