សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ឆ្នាំ២០១៩នៅកម្ពុជាផ្តោតសំខាន់លើការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងប្រព័ន្ឋបច្ចេកវិទ្យា

វិទ្យុជាតិកម្ពុជា៖​ ដោយ​  វ៉ែនសុវុទ្ឋី៖

 មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានអៈអាងថា  សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថាAMSលើកទី១៦ឆ្នាំ២០១៩នៅកម្ពុជាបានផ្តោតសំខាន់លើរបៀបវារៈសំខាន់ចំនួន២គឺការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងប្រព័ន្ឋបច្ចេកវិទ្យាដែលពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

ឯកឧត្តមហាស់សំអាតអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មរៀបចំសន្និសិទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ឆ្នាំ២០១៩បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាសន្និសិទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ឆ្នាំ២០១៩នេះនឹងពិភាក្សាគ្នាយ៉ាងលម្អិតទៅលើយន្តការប្រយុទ្ឋប្រឆាំងព័ត៌មានក្លែងក្លាយដែលពិភពលោកកំពុងមានការព្រួយបារម្ភខណៈដែរព័ត៌មានមិនពិតឬព័ត៌មានក្លែងក្លាយដែលអាចបង្កឲ្យមានផលប៉ៈពាល់និងភាពចលាចលនៅក្នុងសង្គម។

ឯកឧត្តមបានបញ្ជាក់ទៀតថាចំពោះកិច្ចពិភាក្សាលើបញ្ហាបច្ចេកវិទ្យាវិញគឺធ្វើយ៉ាងណាឲ្យវិស័យព័ត៌មានរត់អោយទាន់ប្រព័ន្ធបច្ចេកវិទ្យាដោយសារតែបច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យាមានការរីកលូតលាស់ខ្លំាងពីមួយថ្ងៃទៅមួយថ្ងៃ។

(សំឡេង)កិច្ចប្រជុំពេញអង្គចំនួនប្រាំបីនោះផ្តោតទៅប្រធានបទសំខាន់ពីរទីមួយបញ្ហាប្រព័ន្ឋបច្ចេកវិទ្យាពីព្រោះបច្ចេកវិទ្យាមានការលូតលាស់ច្រើនហើយស្នើរឲ្យស្ថាប័នពាក់ព័ន្ឋទាំងអស់និងធ្វើយ៉ាងណារត់តាមបច្ចេកវិទ្យាព្រោះថាអីឡូវបច្ចេកវិទ្យាបានឈានដល់ណាហើយដើម្បីឲ្យវិស័យសារព័ត៌មានផ្សព្វផ្សាយនេះរត់តាមហើយនិងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះគឺ២ប្រធានបទធំដែរគឺទាក់ទងទៅនិងការប្រយុទ្ឋប្រឆាំងទៅនិងព័ត៌មានក្លែងក្លាយពីព្រោះថាបច្ចុប្បន្ននេះព័ត៌មានក្លែងក្លាយបានវាយលុកហើយកំពុងតែពិបាកនិងដោះស្រាយអច្ចឹងហើយបានភាគច្រើននៅក្នុងនេះយើងមានទាំងសិក្ខាសាលានិងហើយរួមទាំងកិច្ចជុំសីអូមួយទៀតការប្រយុទ្ឋប្រឆាំងនិងព័ត៌មានក្លែងក្លាយនេះ។

ឯកឧត្តមបានបន្តថាសន្និសិទកំពូលសារព័ត៌មានអាស៊ីលើកទី១៦កិច្ចប្រជុំពាក់ព័ន្ឋកម្ពុជានឹងធ្វើឡើងខេត្តសៀមរាបមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ខែមិថុនាហើយកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ដើម្បីប្រមូលផ្តុំនៅធនធានមនុស្សដែលជាសារព័ត៌មាននិងថ្នាក់ដឹកនាំអន្តរជាតិដើម្បីបញ្ជ្រៀប់ការយល់ដឹងពីព័ត៌មានក្លែងក្លាយនិងប្រព័ន្ឋបច្ចេកវិទ្យា។មួយវិញទៀតនឹងធ្វើការសម្រេចចិត្តដើម្បីជួបជុំគ្នាដោះស្រាយនូវបញ្ហានាៗក្នុងប្រព័ន្ឋផ្សព្វផ្សាយដែលកើតឡើងកន្លងមក៕

សូមបញ្ជាក់ថាសន្និសិទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ឆ្នាំ២០១៩នេះនិងកិច្ចប្រជុំពាក់ព័ន្ឋនាៗនឹងចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា៕