អដ្ឋិធាតុកងទព័វៀតណាមចំនួន០៩ត្រូវក្រុមរុករក បញ្ជូន ទៅកាន់ខេត្តយ៉ាឡាយប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា៖លោក អ៊ាន គឹមហឿនស្ទឹងត្រែង ៖

អាជ្ញាធរខេត្តស្ទឹងត្រែងសហការជាមួយក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រវៀតណាម រៀបចំ ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន០៩ ដែលបានរកឃើញនៅក្នុងទឹកដីខេត្តស្ទឹង ត្រែងយកទៅ ខេត្ត យ៉ាឡាយនៃប្រទេសវៀតណាម ដើម្បីឲ្យគ្រួសារនៃសព្វមានការអស់ចិត្តនិងស្ងាប់ អារម្ភណ៏ ក្នុង ពេលដែលបាត់បងសមាជិកនៅសម័យសង្គ្រាម។


ក្នុងពិធីសូត្រមន្តចំរើនព្រះបរិទ្ធនិងបញ្ជូនអដ្ឋិធាតុកងទព័វៀតណាមនៅខេត្តស្ទឹងត្រែងរវាងទ្វេភាគីកម្ពុជា វៀតណាម នៅថ្ងៃទី៣០ឧសភាឆ្នាំ២០១៩ លោកជំទាវ ហ្វួញ ណឺធូហា អនុប្រធាន គណៈកម្មការប្រជាជនខេត្តយ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយម វៀតណាម មានប្រសាសន៍ ថា៖ ក្រុមរុករកអដ្ឋិធាតុ ហៅកាត់ ថា( K 52) សូមសំដែងការគាំទ្រដល់កិច្ច សហការយ៉ាងល្អជាមួយ អាជ្ញាធរពាក់ពន្ធ័ខេត្តស្ទឹងត្រែងដែលបាន បង្កលក្ខណៈងាយស្រួលក្នុងបេសកកម្ម សម្រេចបានជោគជ័យក្នុងការរុករកអដ្ឋិធាតុ។លោកជំទាវ អនុប្រធានបន្ថែមថា៖ជោគជ័យនេះយើងបានសហការគ្នាធ្វើប្រតិបត្តិការ ចាប់បីឆ្នាំ២០០២មក ហើយជាលទ្ធផលយើងបាននាំយកអដ្ឋិធាតុបញ្ជូនទៅកាន់ខេត្តយ៉ាឡាយដើម្បីបានធ្វើបុណ្យតាមប្រពៃណី ទំនៀមទំលាប់ នៃប្រទេសវៀតណាម។


លោក ឈាង ឡាក់ អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៏គាំទ្រចំពោះដំណើរវិវត្តន៍នេះ ហើយអាជ្ញាធរខេត្តនឹងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង តែងបានចូលរួមសហការនិងបង្កលក្ខណៈគ្រប់យ៉ាងដើម្បីឲ្យដំណើរការបញ្ជូនអដ្ឋិធាតុនេះប្រព្រឹត្តទៅបានល្អក្រោមកិច្ចសហការជាបងប្អូន ភូមិផងរបងជាមួយគ្នា។ លោកអភិបាលរងបានសំដែងនូវការដឹងគុណចំពោះពលិកម្មដ៏ធំ ធេងរបស់កម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងសត្រូវ ក្នុងបុព្វហេតុជួយសង្គ្រោះ ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតកាលពី ឆ្នាំ១៩៧៩ ។


លោក ផឹកវិជ្ជាវី តំណាងឱ្យប្រជាពលរដ្ឋខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ការបញ្ជូនអដ្ឋិធាតុនេះបង្ហាញអោយឃើញពី ការយកចិត្តទុកដាក់របស់ រដ្ឋាភិបាលប្រទេសវៀតណាម នឹងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា ទោះបី ការពលីជីវិតរបស់កងទ័ពវៀតណាមមាន រយៈពេលជាយូរឆ្នាំមកហើយក៏ដោយយើងនៅតែបន្តសហការគ្នាក្នុងបេសកកម្ម រួមដើម្បីជាតិនិងប្រជាជននៃប្រទេសទាំងពីរ នាំយកអដ្ឋិធាតុទៅដល់មាតុប្រទេសវិញ។


សូមបញ្ជាក់ថា៖ ការរៀបចំបញ្ជូនអដ្ឋិធាតុនេះជាលើកទី១៧ហើយ ដែលក្រុមរុករកអដិ្ឋធាតិរកឃើញនៅខេត្តស្ទឹងត្រែងមានចំនួនសរុប៣៩៤អដិ្ឋធាតុក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។