អភិបាលរាជធានីភ្នំពេញណែនាំដល់មន្រ្តីរបស់ខ្លួនឲ្យបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហុក សុខរិន

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញណែនាំដល់មន្រ្តីរបស់ខ្លួនឲ្យបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការ​របស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីប្រកាសតែងតំាងមុខដំណែងរបស់មន្រ្តីសាលារាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៩ ខែឧសភានេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ដោយណែនាំ ដល់មន្រ្តីរាជការរដ្ឋបាលរាជធានី​ភ្នំពេញទំាងអស់ត្រូវធ្វើ​ខ្លួនអោយបានល្អ ហើយយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានភាពរហ័ស​ទាន់ចិត្តទាន់​ពេលវេលាដើម្បី​ឆ្លើយតបទៅនិងតំរូវការចាំបាច់របស់ប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញ។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា មន្រ្តីរាជការគឺបានបើកប្រាក់បៀវត្សពីរដ្ឋ ដូច្នេះត្រូវតែ បំរើប្រជាពលរដ្ឋឲ្យបានឌិតដល់ ព្រោះកាលណាផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អនិងទាន់ចិត្ត នោះ ក៏ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទទួលបានចំណូលពន្ធចូលថវិកា ជាតិ៕