មន្ត្រីអង្គការ(WWF)លើកទឹកចិត្តឱ្យផ្នែកពាក់ព័ន្ធបង្កើនការ អភិរក្សសត្វផ្សោត និងសត្វស្លាប មេគង្គ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

មន្ត្រី អង្គការ(WWF)បានលើកទឹកចិត្តឱ្យប្រជាសហគមន៍បង្កើនការអភិរក្សសត្វផ្សោត និងសត្វស្លាបគ្រប់ប្រភេទដែលរស់នៅតាមដងទន្លេមេគង្គលើ ក្រចេះ-ស្ទឹងត្រែង ដើម្បីរក្សាទុកឲ្យកូនចៅជំនាន់ក្រោយក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិបានឃើញនិងបានស្គាល់។


លោក រិន ណារឿន ប្រធានតំបន់អភិរក្សនិងផ្នែកអនុវត្តច្បាប់ប្រចាំនៅខេត្តក្រចេះ-ស្ទឹងត្រែងនៃអង្គការ(WWF)មានប្រសាសន៍ថា៖អង្គការនេះបានគាំទ្រដល់ខណ្ឌរដ្ឋបាលជលផលនិងសហគមន៍នៅតាមភូមិឃុំ តាមដងទន្លេមេគង្គមានភូមិសាស្ត្រសម្បូរជីវចំរុះតាំងពីឆ្នាំ២០០៥មក ដើម្បីការពារពពួកសត្វដ៍កម្រនិងមានតម្លៃនេះ។ លោកបញ្ជាក់ថា៖នៅខេត្តក្រចេះនិងស្ទឹងត្រែងមានសត្វផ្សោតជានិមិត្តសញ្ញារួមនៃទន្លេមេគង្គដែលជារតនៈសម្បត្តិធម្មជាតិមានជីវិត ក្រៅពីនេះសត្វស្លាបជាច្រើនប្រភេទទៀតដូចជាសត្វរំពេរទឹក -ក្អែកទឹក- ស្មោញ -ក្រសារ- កុក-កេងកង ដែលកំពុងរស់នៅតាមតំបន់រ៉ាមសាក៍មានច្រើនដែរ ដូចនេះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបន្តរួមគ្នាបង្កើនការអភិរក្សព្រោះវាមានសក្តានុពលបំរើឱ្យវិស័យទេសបរណ៍។


លោកផយវណ្ណាសមាជិកសហគមន៍អេកូទេសចរណ៍ព្រះរំកិល ស្រុកថាឡាបរិវ៉ាត់បានទទួលស្កាល់ថា៖ភ្ញៀវទេសចរពិតជាចាប់អារម្មណ៍មកលើសម្បត្តិធនធានទាំងនេះមែន ហើយបច្ចុប្បន្នមន្ត្រីសហគមន៍រួមជាមួយមន្ត្រីជំនាញបានប្រឹងប្រែងបង្ក្រាប់បទល្មើស ដូចជាការប្រើឧបករណ៍ឆក់-គ្រឿងផ្ទុះ -ថ្នាំបំពុល -ដាក់អន្ទាក់ -ការបរបាញ់-ការកាប់បំផ្លាញទីជម្រក ជាដើម។ លោកលើកឡើងថា៖អាជ្ញាធរនិងប្រជាសហគមន៍មានក្រីបារម្ភចំពោះការបាត់បង់ធនធានទាំងនេះ ព្រោះចាប់តាំងពីអាជ្ញាធរប្រទេសឡាវសាងសង់ទំបន់វ៉ារីអគ្កិសនីដនសាហុងមកសត្វផ្សោតបានធ្វើចរាចរណ៍បម្លាស់ទីចេញពីទីនេះ។


សម្លេង៖ឥឡូវផ្សោតវាចេញពីអន្លង់ឈើទាលនេះតាមខ្ញុំតាមដានមើលគឺខ្ទង់២ឆ្នាំហើយអញ្ចឹងវាទីនៅផ្នែកខាងលើ ចម្ងាយប្រហែលជាង២គឺឡូម៉ែត្រ អីតិចតួចដល់ចុំណុចកោះកប្បាសគឺវាជាប់ព្រំប្រទល់ឡាវ ខ្មែរដែរ ចំណុចសដែរនៅកន្លែងនិងគឺផ្សោតវានៅកន្លែងនិង២ឆ្នាំហើយអញ្ចឹងចំនួនពិតប្រាកដនោះគឺនៅ៣ក្បាលគត់សព្វថ្ងៃនេះ។
លោកស្រីបាភេនសមាជិកសហគមន៍អន្លងផ្សោតព្រះរំកិលបានអះអាងដែរថា៖សត្វផ្សោតនៅទន្លេមេគង្គលើនេះមាននៅសេសសល់តិចតួចមែន តែវានៅតែជាផ្នែកមួយសំខាន់ បំរើឱ្យវិស័យទេសចរណ៍ព្រោះពេលភ្ញៀវមកលេងតែងសូរចង់ឃើញ។
សម្លេង៖ភ្ញៀវគាត់មកចង់តែមើលផ្សោតហើយគាត់មកលេងកន្លែងនេះវាត្រជាក់ គាត់ប្រាប់ខ្ញុំថាទឹកធ្លាក់ក៍វាអត់ត្រជាក់គាត់ថាទីនេះវាត្រជាក់វាម្លប់ គាត់ចង់មកមើលផ្សោតគាត់ចង់ទៅលេងឡាវ ទៅលេងកោះល្ងងូតទឹកលេង។
សូមបញ្ជាក់ថាៈនៅចុងឆ្នាំ២០១៨និងដើមឆ្នាំ២០១៩នេះសត្វផ្សោតចំនួន៤ក្បាលហើយបានស្លាប់ក្នុងនោះផ្សោតមេពូជនៅខេត្តក្រចេះចំនួន២ក្បាលនិងកូនផ្សោតនៅខេត្តស្ទឹងត្រែងចំនួន២ក្បាល ហើយសំណាកសត្វផ្សោតនេះត្រូវបានផ្នែកជំនាញរបស់នៃអង្គការ(WWF)យកទៅធ្វើវិភាគរកមូលហេតុផងដែរដើម្បីរិះរកយន្តការអភិរក្សចំពោះសត្វផ្សោតដែលនៅសេសសល់៕