សម្តេច ហេង សំរិន និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានយុទ្ធជនពលី និងនៅវិមានរដ្ឋហូជីមីញ នៅទីក្រុងហាណូយ

AKP ហាណូយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានយុទ្ធជនពលី និងនៅវិមានរដ្ឋហូជីមីញ នៅទីក្រុងហាណូយ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

រូបថត៖ រដ្ឋសភា