បុរសជនជាតិជប៉ុនម្នាក់បានស្លាប់លើយន្តហោះកំពុងហោះហើរ

ជប៉ុន៖ អាជ្ញាធររបស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទនេះថាបុរសជនជាតិជប៉ុនម្នាក់បានស្លាប់ដោយសារលេបកូកាអ៊ីនចំនួន ២៤៦ កញ្ចប់ចូលទៅក្នុងក្រពះ ក្នុងពេលបុរសនោះកំពុងស្ថិតនៅលើយន្តហោះជើងហោះហើរពីទៅក្រុងបូហ្គូតាប្រទេសកូឡុំប៊ីទៅកាន់ទៅក្រុងតូក្យូ ។ យន្តហោះត្រូវ​បង្ខំ​ចុះចតជាបន្ទាន់នៅភាគខាងជើងប្រទេសម៉ិកស៊ីកូ បន្ទាប់ពីមានកើតហេតុការណ៍នេះ ឡើង ។

ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាអ្នកបម្រើលើយន្តហោះបានកត់សម្គាល់ឃើញថាមានមនុស្សម្នាក់
មិនស្រួលខ្លួនហើយបានស្នើសុំឱ្យចុះចតជាបន្ទាន់។នៅពេលយន្តហោះបានចុះចត​គ្រូពេទ្យបានឡើងយន្តហោះបន្ទាប់ពី
ពិនិត្យរួចក៏បានប្រកាសថាបុរសនោះបានស្លាប់រួចទៅហើយ។

ការធ្វើកោសល្យវិច័យបានរកឃើញថាបុរសនោះបានលេបកូកាអ៊ីនចំនួន ២៤៦ កញ្ចប់ដែលក្នុងមួយកញ្ចប់មានប្រវែង ២.៥ សង់ទីម៉ែត្រ ។

អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.០៥.១៩)