មនុស្ស១៥នាក់រងបានរបួសដោយខ្មាន់កាំបិទនៅសួនច្បារក្បែរទីក្រុងតូក្យូប្រទេសជប៉ុន

ជប៉ុន៖ តាមទូរទស្សន៍ជាតិជប៉ុន​បានរាយការណ៍ថាមានមនុស្ស ១៥នាក់ដែលក្នុងនោះមានកុមារថ្នាក់បឋមសិក្សាចំនួន ៨
នាក់បានរងរបួសដោយសារការវាយប្រហារដោយកាំបិទរបស់បុរសម្នាក់ក្នុងឧទ្យានមួយនៅខាងក្រៅទីក្រុងតូក្យូកាលពីព្រឹកថ្ងៃអង្គារនេះ។

ទូរទស្សន៍ជាតិជប៉ុនបានបានដកស្រង់សំដីរបស់អាជ្ញាធរថាក្មេងពីរនាក់និងមនុស្សពេញវ័យម្នាក់បានបាត់បង់ស្មារតីក្រោយពីជនសង្ស័យវាយប្រហារនៅក្នុងសង្កាត់កាវ៉ាសាគី ​ ភាគខាងលិចនៃទីក្រុងតូក្យូ ។

ជនសង្ស័យដែលមានរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារបានចាក់ខ្លួនឯងដែរនោះ ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង​ ។

អតបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (២៨.០៥.១៩)